ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមទាំងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយផ្លែផ្កា។ ក្រៅពីជំនួបកំពូលជាមួយ ឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល សម្តេចធិបតី ក៏បានជួបដោយឡែកពីគ្នាផងដែរជាមួយឯកឧត្តម នាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និង ឯកឧត្តម គីម ជីនផ្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា យ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសដ៏កក់ក្ដៅស្និទ្ធស្នាល អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើ វិស័យជាច្រើន រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំង ស្ថានការណ៍តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏ខ្លាំងក្លា នៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើរនេះ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដោយប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួម មាន នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ ការងារ ទេសចរណ៍ វប្បធម៌ បរិស្ថាន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដូចដែលមានចែងពិស្តារក្នុង «សេចក្តីថ្លែងការណ៍រួមស្តីពីការ បង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។
សម្តេចធិបតី បានស្នើ ឯកឧត្តមប្រធានាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េពិចារណាបង្កើត ជើងហោះហើរថ្មីៗតភ្ជាប់ទីក្រុងអ៊ុនឈុន-ខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ-ខេត្តសៀមរាប។

ក្នុងជំនួបជាមួយ ឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល ក៏ដូចជាក្នុងឱកាសជួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និង ឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ សម្តេចធិបតី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយដ៏មាន តម្លៃគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការយកចិត្តទុកដាក់ដល់សុខមាលភាពពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។ ថ្នាក់ដឹកនាំកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដល់សេដ្ឋកិច្ចកូរ៉េពីសំណាក់ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅនៃការ វិនិយោគ និងជាដៃគូធុរកិច្ចរបស់កូរ៉េក្នុងវិស័យមានសក្តានុពលនានាជាច្រើន រួមទាំងទេសចរណ៍ កសិ- ឧស្សាហកម្ម ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក។ សម្តេចធិបតី និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ បានសម្តែងការប្តេជ្ញាចិត្តក្នុងការរួមគ្នាបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកកាន់តែច្រើន ហើយបានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលថ្មីៗនេះ។ ភាគីកូរ៉េស្វាគមន៍ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងសម្របសម្រួលប្រតិបត្តិការនិងជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជា និងបានយកចិត្តទុកដាក់ខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសម្រាប់ក្រុមហ៊ុនពីសាធារណរដ្ឋកូរ៉េ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម