Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ទៀតហើយ តាម​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​កំពង់សីលា បានឲ្យដឹងថា កាលពី​ម៉ោង​ជាង ៧​យប់ ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ភូមិ​គី​រីវ័ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

គ្រោះថ្នាក់​នេះ​កើតឡើង រវាង​រថយន្ត ២​គ្រឿង និង​ម៉ូតូ ១​គ្រឿង មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​

យោងតាម​របាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ស្នាក់​សន្តិសុខ ៤០២ ផ្លូវជាតិ​លេខ​៤ និង​នគរបាល​មូលដ្ឋាន​ស្រុក​កំពង់សីលា បញ្ជាក់ថា ដំបូង​ភាគី​រថយន្ត​ម៉ាក ហា​យឡេន​ឌ័​រ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​អ្នកបើកបរ​ម៉ូតូ មាន​ទិសដៅ​បញ្ច្រាស់​គ្នា រួច​រថយន្ត​បើក​រត់​ទៅ​មុខ​បន្ត ហើយ​ភ្លាមនោះ ក៏​មាន​រថយន្ត ម៉ាក​តូយ៉ូតា មេ​កុង អុិច​ហ្រ៊េ្វ​ស ដែល​មាន​ទិសដៅ​ស្របគ្នា​នឹង​ម៉ូតូ មក​ដល់​បាន​បុក​កិន​ទៅលើ​បុរស​អ្នកបើក​ម៉ូតូ ដែល​ខ្ទាត​ចេញពី​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត​។​

ជនរងគ្រោះ​ភាគី​អ្នកបើកបរ​ម៉ូតូ​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F-1868 ដែល​ស្លាប់​នោះ ឈ្មោះ ទិន សុខ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

ភាគី​រថយន្ត​ម៉ាក​ហា​យឡេន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2033 ដែល​បើក​រត់ នគរបាល​តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​ជា​ជនជាតិ​ចិន នៅ​ចំណុច​ឃុំ​បិត​ត្រាំ​ង ក្នុង​ស្រុក​ព្រៃនប់ និង​បាន​នាំយក​ទៅ​កាន់​នគរបាល​ចរាច​រណ៍ ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បន្ត​។​

ភាគី​រថយន្ត​ម៉ាក​តូយ៉ូតា មេកុង​អុិច​ហ្រ៊េ្វ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3073 អ្នកបើកបរ បាន​រត់គេច​បាត់​ក្រោយ​ពេល​កើតហេតុ​៕ ដោយ ៖ ដែនសីមា

spot_img
×