ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៩ខែឧសភានេះ បានថ្លែងសារយ៉ាងដូច្នេះថា “ខ្ញុំពិតជាមានភ្ញាក់ផ្អើល ពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំ ពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ។
កាលឆ្នាំ២០១៦.២០១៧មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។
ក្រោយខ្ញុំប្រាប់អគ្គលេខាបក្សងៀង ហ្វូចុងរៀងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។
ពេលនេះពួកគេចូលមកជេរតាម Tik tokម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។
ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាល
វៀតណាម ឬអណិកជនវៀតណាម នៅកម្ពុជាឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ ដែលយើងអាចធ្វើបាន។
ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។
ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















