ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Marie – Héléne LOISON, អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អមដោយលោក Fabrice ETIENNE, Chargé d’Affaires នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី, នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកជំទាវ Marie – Héléne LOISON បានថ្លែងអំណរគុណ និងសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មានតម្លៃ និងមមាញឹក ទទួលជួបក្រុមការងារដើម្បីពិភាក្សាការងារនៅថ្ងៃនេះ ។ លោកជំទាវ ក៏បានលើកឡើងអំពីកិច្ចសហ ប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-បារាំង ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី ៧ ដោយជោគជ័យ និង ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ។ ទន្ទឹមនេះ, លោកជំទាវ ក៏បានគូសបញ្ជាក់ថា បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ព្រមទាំងនឹងបន្តជួយ កៀរគរជំនួយបច្ចេកទេសពី Expertise France, ហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប, និង សហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសង្គម-សេដ្ឋកិច្ច កម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ AFD ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច, បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ផងដែរថា លទ្ធផល និងកិច្ចពិភាក្សា ដ៏ស៊ីជម្រៅ នាឱកាសកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី ៧ បានស្តែងឱ្យឃើញអំពីសារៈ- ប្រយោជន៍នៃយន្តការទ្វេភាគីដ៏សំខាន់ក្នុងការពង្រឹង និងការពង្រីកលើកិច្ចសហប្រតិបត្តិការនានា, ជាពិសេស ទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ ។ កិច្ចពិគ្រោះយោបល់នេះ បានផ្តល់ឱកាសដល់ភាគី ទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើទិសដៅគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុង វិស័យអាទិភាព ក៏ដូចជា បញ្ជីគម្រោងសម្រាប់បណ្តាឆ្នាំខាងមុខ ដោយកំណត់យកអាទិភាព ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងដើម្បីរក្សាចលនការនៃសុខ សន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមទាំងដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្នះនៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យ សាធារណៈ, វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ, វិស័យធនធានមនុស្ស និងសង្គម, វិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

ឆ្លៀតក្នុងឱកាសនេះដែរ, ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើ (១). កិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែមចំនួន ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (Top up for Rural Infrastructure Development for Cambodia Program-RID4CAM), និង (២). អនុស្សារណៈស្តីពីក្របខណ្ឌ ២០៥០ ដំណាក់កាលទី ២ (Facility 2050 Phase 2) ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម