Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណារៀបចំដោយ IDP ផ្តល់ជូនការប្រឹក្សាយោបល់យ៉ាងលម្អិតពីអ្នកជំនាញ និងតំណាងស្ថាប័នអប់រំដើម្បីប្រាកដសម្រេចបាននូវគោលដៅអាជីពរបស់សិស្ស និស្សិត និងអាណាព្យាបាលដែលចូលរួម

ភ្នំពេញ ៖ ពិព័រណ៍សិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាឆ្នាំ២០២៤ ត្រូវបានប្រារព្ធបើកដោយលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី និងសាលា ACE និង លោក Victor Yau មន្ត្រីការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នៅឯសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ។

ស្របនឹងគុណតម្លៃ និងវឌ្ឍនភាពនៃវិស័យអប់រំអន្តរជាតិលើការពង្រឹងសមត្ថភាព ពង្រីកចក្ខុវិស័យ និងបង្កើតទំនាក់ទំនងជាសកល ស្ថាប័ន IDP Education ឈានមុខគេលើពិភពលោកផ្នែកសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដារយៈពេលពីរថ្ងៃនៅសណ្ឋាគារហៃយ៉ាត់ និងថ្ងៃទី ១៨ ខែឧសភា នៅឯសាលា ACE ទីតាំងទួលទំពូងដែលទទួលបានការចូលរួមពីសិស្សានុសិស្ស និងអាណាព្យាបាលជាង ៦០០ នាក់។

ពិព័រណ៍ការសិក្សានេះផ្តល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាលជួបប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកតំណាងអំពីជម្រើសសិក្សា លក្ខខណ្ឌចូលសិក្សា ព្រមទាំងការដាក់ពាក្យ និងសុំទិដ្ឋាការទៅសិក្សានៅស្ថាប័នអប់រំកម្រិតពិភពលោកក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា។ រាល់សិស្សានុសិស្ស និងអាណាព្យាបាលចូលរួមដោយឥតគិតថ្លៃ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានលើកឡើងពីគុណតម្លៃនៃការចំណាយលើការសិក្សានៅបរទេសដោយលោកបានជម្រុញដល់សិស្ស និស្សិត និងអាណាព្យាបាលគួរចាប់យកឱកាស និងស្វែងយល់លម្អិតពីតម្រូវការរបស់ខ្លួន ព្រមទាំងព័ត៌មាននូវការផ្តល់ជូនរបស់សាលាដើម្បីធានាបានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលនឹងប្រកបដោយផ្លែផ្កាក្រោយទទួលបានការសិក្សា។

លោកបានបញ្ជាក់ថា៖«ដំណើរបន្តការសិក្សានៅបរទេសជាពិសេសសម្រាប់ប្រទេសដែលអ្នកមិនធ្លាប់ទៅអាចនឹងស្មុគស្មាញ ប៉ុន្តែអ្នកជំនាញប្រឹក្សាយោបល់ទៅសិក្សានៅបរទេសប្រចាំ IDP នឹងនៅទីនេះសម្រាប់អ្នកដោយគាំទ្រ និងផ្តល់ជូនការណែនាំដើម្បីប្រាកដថារាល់ជំហានដែលអ្នកឆ្ពោះទៅប្រាដកសម្រេចបាននូវគោលនូវអាជីពរបស់អ្នក»។

បន្ថែមពីនេះ អ្នកតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក័មានវត្តមានដើម្បីឆ្លើយតបទៅកាន់សិស្ស និស្សិតអំពីកម្មវិធីអាហារូបករណ៍ (Global UGRAD និង YSEALI) និងកម្មវិធីសិក្សា ឬវិធីសាស្ត្រដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសពីអ្នកជំនាញមកពីមជ្ឈមណ្ឌលអូស្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE) ព្រមទាំងព័ត៌មានលម្អិតលើការធ្វើតេស្ត IELTS ពីតំណាងមកពី IDP IELTS ជាដើម។

បច្ចុប្បន្នស្ថាប័ន IDP Education មានបុគ្គលិកប្រមាណ ៦០០០ នាក់ដំណើរការក្នុង ១៩០ ការិយាល័យលើ ៨០ ប្រទេសជុំវិញពិភពលោកឈានមុខគេក្នុងសកលលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសរួមមាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងអៀរឡង់។

សិស្ស និស្សិត និងអាណាព្យាបាលអាចណាត់ជួបជាមួយអ្នកជំនាញដោយឥតគិតថ្លៃ ឬជួបផ្ទាល់នៅការិយាល័យ IDP ក្នុងរាជធានីភ្នំពេញ និងសៀមរាបសម្រាប់ព័ត៌មានបន្ថែមតាមរយៈ 023 902 600 ឬ info.phnompenh@idp.com ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី