Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញា​ពិភពលោក Miss Global2017 ចូលរួម​ចែករំលែក​ក្តីស្រលាញ់​

spot_img

ភ្នំពេញ​-​កាលពី​ព្រឹក​ថ្ងៃ អង្គារ៍ ទី​២១ ២០១៧ បវរកញ្ញា​ពិភពលោក បាន​ចូលរួម​សកម្មភាព មនុស្សធម៌​នៅ​កម្ពុជា​
​កញ្ញា​Barbara Vitorelli ជនជាតិ​ប្រេ​ស៊ីល ដែល​ទើបតែ​ទទួល​ជ័យលេភី​ជា​កញ្ញាឯក​ពិភពលោក ២០១៧ « Miss Global2017» ​កញ្ញា​បាន​ចំណាយ​ពេល​ចូលរួម​សកម្មភាព​មនុស្សធម៌​នៅក្នុង​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ នៅ​អតីត​តំបន់​ចាក់សម្រាម​ចាស់​ស្ទឹង​មានជ័យ​រាជធានី​ភ្នំពេញ​។​

​កញ្ញា​ឯករាជ​នី​សម្រស់​មកពី​ប្រទេសប្រេ​ស៊ីល​ឈ្នះ​ដាច់​គេ បាន​ថ្លែងថា នាង​នឹង​ខាង​អ្នក​រៀបចំ​កម្មវិធី​បវ​រក​ញ្ញា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេរ៉ូ​ទិច​​មាន​អំណោយ​ខ្លះ​ចែកជូន​ដល់​កុមារ​រស់នៅ​អង្គការ​ខាងលើ​ផងដែរ​។ កញ្ញា​បន្តថា នាង​សប្បាយចិត្ត ដែល​បាន​ចុះ​ជួប​ប្អូនៗ​កុមារ​ក្រីក្រ​អាណា​ព្យាបាល​ជា​អ្នកដើរ​រើស​សំរាម ហើយ​ខ្លះ​ទៀត​គ្មាន​ឪពុក​ម្តាយ​គួរឲ្យ​អាណិត​។ កញ្ញា​ថា កុមារ​នៅ​មាន​អនាគត​វែងឆ្ងាយ ហើយ​អាច​ផ្លាស់ប្តូរ​ប្អូនៗ ឲ្យក្លាយ​ជា​ធនធាន​មនុស្ស​ថ្មី កាលណា​គាត់​រៀនសូត្រ​ចេះដឹង និង​មាន​អ្នក​អប់រំ​។​

​កុមារៗ​នៅក្នុង​អង្គការ លើកស្ទួយ​ប្រជាពលរដ្ឋ ជាច្រើន​បាន​សម្ដែង​ការ​ត្រេកអរ​យ៉ាង​ក្រៃលែង​ដែល​បាន​ឃើញ​វត្តមាន​កញ្ញាឯក​ពិភពលោក Miss Global2017 យកចិត្តទុកដាក់​ចុះ​មក​ជួប​ពួក​គេ​ដោយ​ផ្ទាល់​ថែមទាំង​បាន​ផ្ដល់​នូវ​អំណោយ​មួយចំនួន​ផង​នោះ​។ លោកជំទាវ​វណ្ណ លុយ តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេរ៉ូ​ទិច បាន​ថ្លែងឲ្យដឹងថា ជំនួស​ឲ្យ​អង្គការ​លើកស្ទួយ​ប្រជា​រដ្ឋ លោកជំទាវ​ពិតជា​អរគុណ​យ៉ាង​ក្រែលែង​ដល់​បរ​វ​កញ្ញាឯក​ពិភពលោក Miss Global2017 ដែល​មាន​ក្ដី​អាណិតអាសូ​ដល់​កុមារ​កំសត់​របស់​កម្ពុ​ជា​។

លោកជំទាវ​បញ្ជាក់ថា សម្ភារៈ​ដែល​ចែក​ជូន​ដល់​កុមារៗ​នៅក្នុង​ឱកាស​នេះ​គឺ រួម​ចំណែក​ពី​បរ​វ​កញ្ញាឯក​ពិភពលោក​សហការ​ជាមួយ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេរ៉ូ​ទិច ខណៈ​ដែល​លោក​ជំទាវ​សប្បាយ​ចិត្ត​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​កញ្ញាឯក​ពិភពលោក Miss Global2017៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×