Sunday, June 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ខែ នៃការឡើងកាន់តំណែង របស់នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ទទួលបានផ្លែផ្កាជាទីមោទនៈ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារពត៌មានលើកទី៣ បង្ហាញនូវវឌ្ឍភាពថ្មីៗរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំកាន់ចង្កូតនាវាកម្ពុជា ឱ្យឆ្ពោះរកភាពរីកច្រើនលើគ្រប់វិស័យ។

សមិទ្ឋិផលដែលរំលេចឡើងមុនគេនោះ គឺកត្តាសុខសន្តិភាព៖ សុខសន្តិភាពជាកត្តាចម្បងជាងគេក្នុងការអភិវឌ្ឍន៍ប្រទេស នៅតែត្រូវបានថែរក្សាយ៉ាងគត់មត់ ដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ថែមទាំងបានពូនជ្រុំឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទីមួយថ្ងៃ។ សុខសន្តិភាពនិងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងចិត្តនិងមានឱកាស ប្រកបការងារប្រកបមុខរបរផ្សេងៗដើម្បីបង្កើនជីវភាពគ្រួសារ «សុខសន្តិភាពនិងសេ្ថរភាពនោយបាយនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ រស់នៅដោយមានលំនឹងចិត្តរស់នៅក្នុងក្តីសុខសប្បាយ ហើយបានចូលរួមសកម្មភាពនានាក្នុងសង្គម ដោយមិនព្រួយបារម្មណ៍»។ ជាក់ស្ដែងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ប្រជាពលរដ្ឋគ្រប់ទិសទីចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ បង្កើតបានជាចលនាទេសចរណ៍ផ្ទៃក្នុង ពេញផ្ទៃប្រទេស កើនឡើងលើសពេលណាៗទាំងអស់។ នេះគឺជាទឡ្ហីករណ៍ជាក់ស្ដែងដែលបង្ហាញអំពីផ្លែផ្កានៃសុខសន្ដិភាពនៅប្រទេសកម្ពុជាយើង។

រីឯសេដ្ឋកិច្ចកម្ពុជាវិញ ដូចយើងទាំងអស់គ្នាដឹងហើយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានខិតខំខ្លាំងណាស់ ដើម្បីធ្វើម៉េចឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះឡើង។ ជាតឹកតាងរបាយការណ៍មួយ ចេញដោយវិទ្យាស្ថានស្រាវជ្រាវរបស់ឥណ្ឌូនេស៊ីបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានសន្ទុះងើបលឿនជាងគេក្នុងតំបន់អស៊ានក្នុងឆ្នាំ២០២៤នេះ គឺឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងឈរលំដាប់ទី៣ ក្នុងចំណោម២០ប្រទេសក្នុងតំបន់អាស៊ី ដែលគេចាត់ទុកថាមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ក្រោយពីវិបត្តិកូវីត១៩ ក្នុងអត្រា៦.១ក្នុងឆ្នាំ២០២៤។ លទ្ឋផលដែលគួរឱ្យមោទនៈបែបនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កា និងសុខសន្តិភាពនៃកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញគោលនយោបាយដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប៉ែន បូណា បានរំលឹកថា ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យើងនៅចាំបានថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ហើយថេរក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេល០២ទសវត្សរ៍ជាប់ៗគ្នា ដែលអនុញ្ញាតឱ្យកម្ពុជា ស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័សដូចសព្វថ្ងៃ ដែលមិនធ្លាប់មានចាប់តាំងពីសម័យអង្គរ។ កំណើនសេដ្ឋកិច្ចខ្ពស់និងថេរនេះហើយ ដែលធ្វើឱ្យកម្ពុជាចូលក្នុងកំណត់ត្រាប្រវត្តិសាស្រ្តមួយ ដែលអនុញ្ញាតឱ្យកម្ពុជាស្គាល់ការវិវត្តន៍-អភិវឌ្ឍន៍លឿនរហ័សដូចសព្វថ្ងៃ។

និយាយមែនទែនទៅ កម្ពុជាមានរយៈពេលខ្លីប៉ុណ្ណោះក្នុងការអភិវឌ្ឍន៍ប្រទេស ដែលយើងទើបតែមានរយៈពេល២៥ឆ្នាំ ក្នុងការអភិវឌ្ឍន៍ប្រទេស តែដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩៨ គឺកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងលឿនឥតឈប់ឈរ។ បើនិយាយឱ្យមែនទែនទៅ កម្ពុជារត់លឿនទាន់គេឯងក្នុងតំបន់អាស៊ាន ហើយពេលនេះកំពុងតែឈរជាមួយនឹងគេឯង។ ពេលខ្លះយើងបានធ្វើអ្វីមួយល្អជាងគេទៀតផង ដូចដែលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ គឺកម្ពុជានៅតែរក្សាបានកំណើនគួរជាទីមោទនៈជាទីបំផុត៕

spot_img
×