ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាជាធ្លុងមួយ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ ឱ្យបានសម្រេចជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ឧសភា ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ) ។ ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង ៣លាននាក់ ។

មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ទី១.ដើម្បីសម្រេចបានចក្ខុវិស័យ និងទិសដៅគោលនយោបាយខាងលើ, សម្តេចធិបតី ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, និង ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍, វិស័យ ឯកជន, និងគ្រប់ភាគីពាក់ព័ន្ធ, រួមគ្នាជាធ្លុងមួយ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ ឱ្យបានសម្រេចជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅជំរុញឱ្យការគ្របដណ្តប់សុខភាពជាសកល ក្លាយ ជាការពិតសម្រាប់ពលរដ្ឋកម្ពុជា។

ទី២.សម្តេចធិបតី ក៏ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ និង ផែនការយុទ្ធសាស្រ្តលម្អិត, ក៏ដូចជា យន្តការតាមដាន និងវាយតម្លៃជាប្រចាំ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជា មូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្រ្តពាក់ព័ន្ធ ឱ្យបានសមស្រប, ទាន់ពេល, និង ចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក។

៣.សម្តេចធិបតី ប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង ជាប្រធានក្រុម- ប្រឹក្សាជាតិគាំពារសង្គម, បន្តដឹកនាំ, តម្រង់ទិស, និង សម្របសម្រួលការអនុវត្ត ផែនទីបង្ហាញផ្លូវនេះ តាមរយៈយន្តការអនុគណៈកម្មការទទួលបន្ទុកការគ្រប- ដណ្តប់សុខភាពជាសកល ដែលនឹងត្រូវបង្កើតឡើង ដូចត្រូវបានកំណត់ក្នុង យន្តការអភិបាលកិច្ចនៃផែនទីបង្ហាញផ្លូវនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម