គូស្នេហ៍១គូ នៅអង់គ្លេសបានបង្កភាពរំជើបរំជួលលើបណ្តាញសង្គម ខណៈពេលបង្ហោះផ្សាយបំណងជ្រើសរើសអ្នកថតអាជីពដើម្បីថតយកទិដ្ឋភាពគ្រារួមរ័ក្សពេលផ្សំដំណេកដំបូងរបស់ពួកគេ… ។
គូស្នេហ៍ដែលមិនបញ្ចេញឈ្មោះនោះ មានគម្រោងនឹងរៀបការនៅខែកញ្ញាខាងមុខ ហើយបច្ចុប្បន្ននៅពុំទាន់មានផែនការជាក់លាក់សម្រាប់អាពាហ៍ពិពាហ៍នោះទេ ។ យ៉ាងណាពួកគេបានចាប់ផ្តើមស្វែងរកអ្នកថតវីដេអូអាជីព ដើម្បីផ្តិតយក… គ្រាដំបូងរបស់ពួកគេមុនឲ្យហើយ ។
រូបភាពនិមិត្តរូបក្នុងការផ្សាយរកអ្នកថតវីដេអូអាជីព ដើម្បី… ។
ក្នុងអត្ថបទផ្សាយរកអ្នកថតវីដេអូអាជីព លើគេហទំព័រស្វែងរកការងារធ្វើនៅអង់គ្លេស អនាគតកូនក្រមុំ បានសម្រេចចិត្តចំណាយជិត ៣.៧០០ USD សម្រាប់អ្នកថតវីដេអូអាជីពម្នាក់ធ្វើការពីម៉ោង 1h-3h ព្រឹកនារាត្រីផ្សំដំណេករបស់នាង ដើម្បីថតទុកទិដ្ឋភាពគ្រា… រួមរ័ក្ស ។
អត្ថបទផ្សព្វផ្សាយរកអ្នកថតវីដេអូអាជីពនេះសរសេរថា ៖ “ទាំងខ្ញុំនិងអនាគតស្វាមីសុទ្ធសឹងដឹងនិងជឿថា អាពាហ៍ពិពាហ៍មិនត្រឹមកំហិតឲ្យតែពេលថ្ងៃទេ ព្រោះយប់ផ្សំដំណេកក៏ជារឿងមួយពិតសំខាន់ណាស់!” ។ ខ្ញុំចង់រកអ្នកថតវីដេអូអាជីព ដើម្បីថតទុក ខណៈពេលនៃ “រាត្រីផ្សំដំណេក” របស់ពួកខ្ញុំ ។
យ៉ាងនេះក្តីអ្នកទាំង២ ប្រាប់ថា ពុំទាន់រកបានអ្នកថតវីដេអូដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការពួកគេទេ ព្រោះតាមនាងដោយសារពួកគេពុំមានអារម្មណ៍ “ធូរស្រាល” ពេលត្រូវប្រតិបត្តិការអាជីពក្នុងពេលវេលាដ៏ “រំញោច” នារាត្រីដំបូងរបស់…អ្នកដទៃនោះ ៕ ចន្ទ្រា