ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអូស្រា្តលី នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Caroline Linke, Assistant Secretary នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមទាំងវិស័យសន្ដិសុខ និងការពារជាតិ ព្រមទាំងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ តាមរយៈកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដែលទើបបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី និងការផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្ដរជាតិ ហើយក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាក្ដីកង្វល់រួម ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម