Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគ.ជ.ប បានអញ្ជើញចុះពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមការិយាល័យបោះឆ្នោត ខណៈការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការ ព្រមៗគ្នា

រាជធានីភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោតលេខ ០០០៤ ឋិតក្នុងសាលាបឋមសិក្សាទួលគោក ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

ការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការ ព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ សម្រាប់បម្រើឱ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ទន្ទឹមនេះ ទោះបីនៅតាមស្រុក នៃខេត្តមួយចំនួន អាកាសធាតុមានភាពអូអាប់ខ្លះដោយកន្លែង ប៉ុន្តែមិនបង្កឱ្យមានការរំខាន ឬរាំងស្ទះដល់ដំណើរការ បើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។

ដើម្បីបោះឆ្នោតបាន អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត ដោយយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ អ្នកបោះឆ្នោតមានចំនួនសរុប ១១.៦២២ រូប ក្នុងនោះស្ត្រី សរុប ចំនួន ២.៥៧៤ រូប ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងក្របខណ្ឌក្រុង ស្រុក ខណ្ឌ រៀងៗខ្លួន ហើយអ្នកបោះឆ្នោតទាំងនោះ ត្រូវបោះឆ្នោត ២ដង ដោយឡែកពីគ្នា ដើម្បីជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុង ការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធាន គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣:០០រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

(គ.ជ.ប) និងរៀបចំកិច្ចប្រជុំ សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នាវេលាម៉ោង ៥:០០ល្ងាចថ្ងៃនេះ នៅទីស្តីការ គ.ជ.ប បន្ទាប់មក គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត តាម ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×