Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជ​នី​បណ្តាញ​សង្គម​ពុំ​រវល់​នឹង​ការ​ស្លៀកពាក់​ខើច “​ខ្វះមុខ​ខ្វះក្រោយ​” នៅ​ពិធី​ប្រគល់​ពានរង្វាន់ American Music 2017

spot_img

​កាសែត Daily Mail ចុះ​ផ្សាយ​ព័ត៌មាន​ថា Selena Gomez ធ្វើ​ព្រងើយ​ទោះ​បី​គ្រឿង​ក្នុង​បាន “​ធ្លាយ​ចេញ​” គ្រា​ស្លៀក​រ៉ូប​ដេក​ខ្លី នា​ឱកាស​ពិធី​ប្រកាស​ពានរង្វាន់ American Music 2017​។ នេះ​ជា​លើកដំបូង​ដែល​នាង​វិល​ត្រឡប់​មក​ឆាក​សម្តែង​ក្រោយ​ការវះកាត់​ប្តូរ​ក្រលៀន​យ៉ាង​ស្ងៀមស្ងាត់​ប៉ុន្មាន​ខែ​មុន​។​

​ជាមួយ​រហស្សនាម​រាជ​នី​បណ្តាញ​សង្គម ដោយមាន Fan ដល់​ទៅ ១៣០​លាន នាង​បាន​បង្ក​ភាព​ច្រួលច្របល់​ភ្លាមៗ​ព្រោះ​ឥរិយាបថ​កាន់តែ “​បើកចំហ​” និង សិច​ស៊ី​របស់ខ្លួន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។​

Selena Gomez ពិតជា​ខើច​ជ្រុល​លើ​ឆាក​

បន្ទាប់​ពី​ផ្តាច់​ចំណង​ទាក់ទង​យ៉ាង “​ងាយ​” ជាមួយ The Weekn ហើយ​វិលត្រឡប់​មក​ជាមួយ “​ប្រុស​ខ្លួន​” Justin Bieber នោះ​លើ​គេហទំព័រ​ឯកជន​របស់​កំពូល​តា​រានេះ គេ​តែ​ឃើញ​បង្ហោះ​នូវ​ខណៈ​ពេល​ដ៏​ទាក់ទាញ​អារម្មណ៍ ហើយ “​សាហាវៗ​”​។ ខ្លះ​ថា​វា​ជា​ជំហាន​បង្ហាញ “​សារ​ធាតុពិត​” របស់ Selena បន្ទាប់ពី​នាង​បំផ្លាញចោល​រូបភាព​ជា​និមិត្តរូប នៃ​ម្ចាស់​ក្សត្រី Disney ប្រែ​ក្រឡា​ទៅ​ជា​ទេពអប្សរ “​ក្តៅគគុក​” លា​ឡំ​ជា​មួយភាព​បះបោរ​ខ្លះៗ​នៃ​វ័យ ២៥​ឆ្នាំ​។​

 

​គួបផ្សំ​រវាង​រ៉ូប​ដេក​ជាមួយ​ស្បែកជើង Puma ពណ៌​ស
នាង​បាន​សម្តែង​បទ​ចម្រៀង Wolves នា​រាត្រី​ប្រគល់​ពាន​តន្ត្រី ក្នុងស្ថានភាព​ក្រោយ​គ្រោះថ្នាក់​រថយន្ត​មួយ​។ ដៃ​ជើង​និង​ថ្ងាស​របស់​នាង​នៅ​របួស​
​នាង​នៅ​បាន​ជ្រលក់​សក់​ដើម្បី​ត្រៀម​ទុក​ការឡើង​ឆាក​នេះ​

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល Selena បង្ហាញ​កាយវិការ​ព្រងើយ​ចំពោះ​កាមេរ៉ា​យ៉ាង​ដូច្នេះ​។ មុននេះ នាង​ធ្លាប់​ស្លៀកពាក់​រ៉ូប​ដេក​ទៅ​ចូលរួម​ព្រឹត្តិកា​រណ៍​នានា​។ ពេល​ខ្លះ​តាម​ផ្លូវ​គេ​ឃើញ​នាង​ពុំ​ខ្ចី​ស្លៀក “​គ្រឿងក្នុង​” ផង​។ យ៉ាងនេះ​ក្តីការ “​ភ្លេច​” ដដែលៗ​បែបនេះ ពុំ​ធ្វើឲ្យ​នាង “​ឈឺក្បាល​”​ទេ ព្រោះ​នាង​មាន​ជំនឿ​លើ​ខ្លួនឯង​៕​

spot_img
×