Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ម្តាយ​ទាស់សំដី​ជាមួយ​អ្នកដទៃ គិត​ខ្លី ទៅ​វាយ​គេ​ជំនួស​ម្តាយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ហិង្សា​ដោយ​ចេតនា​

spot_img

​កណ្តាល ៖ ​យុវជន​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន ពី​បទ​ហិង្សា​ដោយ​ចេតនា តាម​បទបញ្ជា​របស់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ខណៈ​ពេល​យុវជន​រូប​នេះ បាន​រត់​ទៅ​ម្តាយ​របស់​ខ្លួន​កំពុង​មាន​ទំនាស់​ពាក្យ​សំដៅ​ជាមួយ​ជនរងគ្រោះ ហើយ​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​នឹង​កាំបិត​ខ្វែង បណ្តាលឲ្យ​របួស​ដៃ​។ ករណីនេះ កើតហេតុ​នៅ​ថ្ងៃទី ១០​ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨.១៥ នាទី នៅ​ចំណុច​ដី​ចំការ ស្ថិតក្នុង​ភូមិ កណ្ដាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សយ យ៉េត ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​មាន​ស្នាម​មុត​នៅលើ​កំពួនដៃ​ខាងស្ដាំ​) មាន​ទីលំនៅ​ភូមិ​កណ្ដាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ ជនសង្ស័យ ឈ្មោះ ខុម គន្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា (​ឃាត់ខ្លួន​)​។​

​នៅ​ថ្ងៃ​ទី​១០​សីហា​២០១៨ វេលា​ម៉ោង​៨.១៥​នាទី ជនរងគ្រោះ​ឈ្មោះ​សយ យ៉េត និង ឈ្មោះ សយ យឿន ត្រូវជា​ម្ដាយ​របស់​ជន​សង្ស័យ បាន​ឈ្លោះ​គ្នា​នៅ​ដី​ចំការ ភ្លាមនោះ ជនសង្ស័យ​បាន​ឃើញ​ដូចនេះ ក៏​រត់​សំដៅ​ទៅ​រក​អ្នក​ទាំង​ពីរ ដោយ​មាន​កាន់​កណ្ឌៀវ​នៅ​នឹង​ដៃ រួច​បាន​ច្រាន​ឈ្មោះ សយ យ៉េត ដួល​ទៅ​លើ​ដី ហើយ​បាន​ឡើង​សង្កត់ពីលើ រួច​ប្រតាយប្រតប់​គ្នា បណ្ដាល​ឲ្យ​មុតដៃ​របស់​ឈ្មោះ សយ យ៉េត (​មុត​ដោយ​កណ្ឌៀ​វ​) ។​

បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កោះអន្លង់ចិន បាន​ហៅ​ឈ្មោះ ខុម គន្ធី មក​សាកសួរ​រួច​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ តាម​នីតិវិធី ។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ការឃាត់ខ្លួន​យុវជន​រូបនោះ តាម​បទបញ្ជា​របស់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ឲ្យ​ឃាត់ខ្លួន​ឈ្មោះ ខុម គន្ធី នៅវេលា​ម៉ោង​១៤.៣០ នាទី ថ្ងៃទី​១០​សីហា​២០១៨ ៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×