Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង័្សយក្នុងករណីគ្រឿងញៀនចំនួន៦នាក់ អាវុធខ្លី២ដើម រួមនឹងវត្ថុតាងជាច្រេីនត្រូវបានបង្រ្កាប

បាត់ដំបង៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង ២០និង ៥៥នាទី នៅ ចំណុចភូមិកាច់រទេះ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំ បង និងលោកវរ សេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើស ជាក់ស្តែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០២នាក់ជាបឋម មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ គេន ណាគីម ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកាច់រទះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ ម៉ៅ ភិរម្យ ហៅ ប្រុស ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំ នៅភូមិអូសទូក ឃុំកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់ទម្ងន់ ១,១៣ក្រាម (ថ្នាំសុទ្ធ)។ -សម្ភារសម្រាប់ប្រើប្រាស់ថ្នាំ ញៀនមួយចំនួន ។

ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះ គេន ណាគីម និងដោយមានការអនុញ្ញាតពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នា ក់ទៀត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង ២៣និង០៥នាទី នៅចំណុចភូមិចំការឫស្សី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ជនសង្ស័យមាន ឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ អ៉ី វីដេត ហៅ តឿ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ជា ហឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង ។ ៣-ឈ្មោះ ឡឺ ផានិត ហៅ និត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ឆែម ប៊ុនឆៃ ហៅ ឆៃ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ៨៣,៧៥ក្រាម (ថ្នាំសុទ្ធ)។ -ទូរស័ព្ទដៃចំនួន០៥គ្រឿង (ចាស់ ) សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ -អាវុធខ្លីចំនួន ២ដើម (ម៉ាក PIE TRO BERETTA GARDONE V.T ពណ៌ប្រាក់ (គ្មានបង់) ដែល មានលេខ J89881H ផលិតក្នុងប្រទេសតៃវ៉ាន់និងម៉ាក M1911AI ពណ៌ខ្មៅបង់ចំនួន១ដែលមានលេខ 37172 ផលិតក្នុងប្រទេសអាមេរិក។ ៣-ក្បាលគ្រាប់កែច្នៃចំនួន ៣ គ្រាប់, សំបកគ្រាប់កាត់ រួចចំនួន ៣, កាណុងកាំភ្លើងចំនួន ២, រំសេវចំនួន ១កូនថង់ និងសម្ភារសម្រាប់កែច្នៃអាវុធមួយ ចំនួន ។ សរុប៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៦ ថង់ ទម្ងន់ ៨៤,៨៨ក្រាម (ថ្នាំសុទ្ធ) ។

ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាន នឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការអនុវត្តទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×