កាសែតអង់គ្លេសមួយ បានចុះផ្សាយព័ត៌មានពីសភាវៈចម្លែក រូបរាងពុំធ្លាប់ឃើញបានរសាត់អណ្តែតចូលមកឆ្នេរសមុទ្រខេត្តគៀងយ៉ាង ប្រទេសវៀតណាម កាលពីខែកក្កដា ។
សភាវៈចម្លែកដែលរសាត់អណ្តែតចូលមកវៀតណាម ។
តាម Daily Mail (អង់គ្លេស) នៅថ្ងៃទី ៩ ខែសីហា នេះ បានបង្ហោះផ្សាយព័ត៌មានពីការដែលពលរដ្ឋនៅខេត្តគៀងយ៉ាង ប្រទេសវៀតណាម បានថតឃ្លីបវីដេអូ ពីសភាវៈសម្បុរស្រគាំ កំពុងតែពត់ពេនមិនឈប់ឈរននូវ “ប្រម៉ោយ” រាប់រយរបស់វា ។
ក្រុមអ្នកបានឃើញទិដ្ឋភាពសភាវៈនេះ កម្រើកពន់ពេន សុទ្ធសឹងរន្ធត់ចិត្ត ហើយខ្វាយខ្វល់ ព្រោះពុំដឹងថាវាជាសត្វ ឬជារុក្ខជាតិ? ។
ក្រោយមកពលរដ្ឋនៅតំបន់នោះបានព្រលែងវាចុះទៅក្នុងសមុទ្រវិញ ខណៈពេលអ្នកខ្លះនិយាយថា ប៉ុន្មានឆ្នាំទៀត វាអាចវិលត្រឡប់មកវិញ ហើយមានទំហំធំជាងនេះរាប់សិបដង! ។
កាសែត Daily Mail បានដកស្រង់សម្តី “ប៉ាន់ស្មាន” របស់អ្នកវិទ្យាសាស្ត្រថា សភាវៈចម្លែកនេះ អាចជាប្រភេទសារ៉ាយសមុទ្រ ហើយការធ្វើចលនាពុំឈប់ឈរ ព្រោះតែវាប្រាស្រ័យផ្ទាល់ជាមួយបរិយាកាស ។
ទោះយ៉ាងណានេះជាការ… ប៉ាន់ស្មានប៉ុណ្ណោះ !
ចន្ទ្រា