Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Management Retreat 2024 នៃគណៈគ្រប់គ្រងរបស់ បុរី មេគង្គ លែន រៀបចំឡើងនៅលើកោះសង្សារ

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន បានផ្តល់ជូនដំណើរកំសាន្ត និង Management Retreat ប្រចាំឆ្នាំ២០២៤ ដល់គណៈគ្រប់គ្រងទាំងអស់នៅកោះអភិជនលំដាប់ផ្កាយ ៥ «កោះ សង្សារ» ។


កិច្ចដំណើរកំសាន្តរយៈពេល ២ថ្ងៃ នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនជាទីគាប់ចិត្តដោយមានការរួមបញ្ចូលជាមួយសកម្មភាពសំខាន់ៗជាច្រើនដូចជាការចែករំលែក និងការបង្កើនទំនាក់ទំនងរវាងក្រុមការងារឱ្យកាន់តែរឹងមាំនិងស្និទ្ធស្នាល ដើម្បីបង្កើតសមិទ្ធផលការងារឱ្យទទួលបានលទ្ធផលដ៏ល្អលើសពីការរំពឹងទុកឬ អាចនិយាយបានថា “Together, we succeed”ដែលជាពាក្យស្លោកនៃដំណើរកំសាន្តនោះផងដែរ។


លោក ឆេង សុច័ន្ទណាវង្ស ជំនួយការអគ្គនាយកនៃ បុរី មេគង្គ លែន បានមានប្រសាសន៍ថា៖ «Management Retreat 2024 នេះត្រូវបានបង្កើតឡើងឱ្យគណៈគ្រប់គ្រងទាំងអស់ចេះសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ហើយចេះពួតដៃប្រគៀកស្មារគ្នាដើម្បីសម្រេចគោលដៅរួមមួយឱ្យបានជោគជ័យ»។


លោក គឹម ពុទ្ធី អនុប្រធានផ្នែកធនធានមនុស្សនៃ បុរី មេគង្គ លែន បានថ្លែងឱ្យដឹងថា៖ «កម្មវិធីមួយនេះបានធ្វើឱ្យគណៈគ្រប់គ្រងទាំងអស់ទទួលបាន ៣ចំណុចធំៗ រួមមាន៖ ១. ចំណេះដឹង, ២. ការចែករំលែកបទពិសោធន៍ទៅវិញទៅមក និង ៣. បង្កើនការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែល្អប្រសើរ។ តាងនាមឱ្យផ្នែកធនធានមនុស្ស យើងនឹងខិតខំព្យាយាមបង្កើតដំណើរកំសាន្តរបស់គណៈគ្រប់គ្រងនេះឱ្យមានជារៀងរាល់ឆ្នាំ។»


រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បុរី មេគង្គ លែន ទទួលបានការគាំទ្រពីអតិថិជនជាខ្លាំងជាមួយម៉ូតផ្ទះរចនាបថក្លាស៊ិកបែបអឺរ៉ុបដោយធ្វើឱ្យ បុរី មេគង្គ លែន អាចពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់បង្កើតបាន ៣គម្រោងធំៗ ដើម្បីបន្តបេសកកម្មសាងសង់គេហដ្ឋានដែលមានម៉ូតល្អដាច់គេជូនដល់អតិថិជន។ ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍខ្លាំងបែបនេះ បុរី មេគង្គ លែន ក៏មិនភ្លេចពីសុខភាពផ្លូវកាយ ផ្លូវចិត្ត និងការលូតលាស់នូវចំណេះជំនាញរបស់បុគ្គលិកក្នុងរូបភាពផ្សេងៗជាច្រើន ដូចជាដំណើរកំសាន្តមកកាន់កោះសង្សារ ដែលជាកោះលំដាប់ផ្កាយ៥ នេះជា ដើម។


បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!


Mekong Land Deverlopment.,Ltd.
Head Office 02-04, National Road 6A, Sangkat Prek Leap, Phnom Penh
Tel: 061 955 999

×