Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ពិភាក្សាអំពីតួនាទីវិស័យឯកជន និងការកែសម្រួលជាយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពី សមាគម អ្នកផ្គត់ផ្គង់ ទឹកស្អាតកម្ពុជា ដឹកនាំដោយលោក ឡេង ខៀវ និងបានពិភាក្សាអំពីតួនាទី របស់ ប្រតិបត្តិករឯកជនក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគម ដោយសង្កត់ធ្ងន់ លើតួនាទីដ៏សំខាន់របស់សមាគមដែលតំណាងឱ្យសំឡេងនៃវិស័យទាំងមូល និងតួនាទីរួម ចំណែក ដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

នៅក្នុងជំនួបនោះ លោក ឡេង ខៀវ បានថ្លែងអំណរគុណចំពោះកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយ ក្រសួងនាពេលកន្លងមក។ លោកបានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការ ចែក រំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា មានសារៈសំខាន់ណាស់សម្រាប់ការរីក ចម្រើន របស់វិស័យ។ ទន្ទឹមនឹងនោះ លោកក៏បានជម្រាបជូនអំពីផែនការរៀបចំពិព័រណ៍ទឹកស្អាតនៅក្នុង ខែតុលាខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់វឌ្ឍនភាពរបស់សមាគម និងបានបញ្ជាក់ការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រតិបត្តិករទឹកស្អាតឯកជន។ ឯកឧត្តមបាន សង្កត់ ធ្ងន់ លើ ភាពចាំបាច់ នៃ ការ ធ្វើ ផែនការ និង កិច្ច សហការ ល្អ ប្រសើរ ជាពិសេស ក្នុង ពេល មាន វិបត្តិ ដូច កាល រដូវប្រាំង កន្លង មក ។

នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងអំពីការចុះវាយតម្លៃប្រតិបត្តិករទឹកស្អាតនៅទូទាំងប្រទេស ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីតម្រូវការរបស់ពួកគេ និងរៀបចំអន្តរាគមន៍ឱ្យចំគោលដៅ។ ក្រសួងក៏កំពុងពិចារណាធ្វើការកែសម្រួលជាយុទ្ធសាស្រ្តមួយចំនួន ដូចជាការរៀបចំគំរូអាជីវកម្មថ្មី ដែលប្រតិបត្តិករឯកជនផ្តោតការវិនិយោគលើការកសាងបណ្តាញចែកចាយ ជាជាងការបង្កើតប្រភពទឹក និងការសាងសង់រោងចក្រប្រព្រឹត្តិកម្ម, លទ្ធភាពកែសម្រួលតម្លៃទឹកស្អាតសម្រាប់វិស័យអាជីវកម្ម និង ឧស្សា ហកម្ម, និងការលើកទឹកចិត្តប្រតិបត្តិករតូចៗឱ្យរួមបញ្ចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនកំពុងផ្តល់អាទិភាព ដល់ គម្រោង ទឹកស្អាត ហើយពួកគេស្វាគមន៍សំណើឥណទានពីប្រតិបត្តិករ។ ឯកឧត្តមបានណែនាំសមាគមឱ្យជំរុញសមាជិករបស់ខ្លួនទាំងអស់ អនុវត្តអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ និងបង្កើនតម្លាភាព ដើម្បី សម្រួល ដល់ការទទួលបានហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងកំពុងតស៊ូមតិឱ្យមានការចែករំលែកទិន្នន័យ ដើម្បី ធ្វើផែនការឱ្យបានកាន់តែប្រសើរ និងគិតគូរបញ្ចូលចំណាយជួសជុលបណ្តាញចែកចាយទឹកស្អាតទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមបានសម្តែងការគាំទ្រចំពោះការរៀបចំ ពិព័រណ៍ ទឹកស្អាតនាពេលខាងមុខ ហើយបានជំរុញឱ្យសមាគមប្រមូលរាល់បញ្ហាប្រឈម រួមទាំងបញ្ហាប្រភពទឹក និងឧបសគ្គក្នុងកិច្ចប្រតិបត្តិការ ដើម្បីក្រសួងរៀបចំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

spot_img
×