Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គន្លឹះ​ជួយ​ឲ្យ​អ្នក​អាយុ​វែង​

​ប្រសិន​ចង់​អាយុ​វែង នៅពេល​យប់ អ្នក​គួរ​បរិភោគ​អាហារ​តែ​បន្តិច ។ នោះ​ជា​កូនសោ​សម្រាប់​ការរស់នៅ​បានយូ​រ​អង្វែង និង​មាន​សុខភាព​ល្អ​, យោងតាម​ការស្រាវជ្រាវ​មួយ​ឲ្យ​ដឹង ។​

​តាម​ការស្រាវជ្រាវ អ្នក​បន្ថយ​បរិមាណ​កាឡូរី​ចុះ ១៥% ក្នុង​រង្វង់​២​ឆ្នាំ បាន​ថយចុះ​យ៉ាងច្រើន​បរិមាណ​បំប្លែង​ក្នុង​សរីរាង្គ ។​

. បរិភោគ​តិច​ជួយ​បន្ថយ​សកម្មភាព​បំប្លែង​សារជាតិ​

​បណ្ឌិត Leanne Redman អ្នកដឹកនាំ​ការសារ​ស្រាវជ្រាវ​ឲ្យ​ដឹងថា អ្នក​បរិភោគ​តិច​នៅពេល​យប់ មានការ​កែប្រែ​ប្រសើរឡើង​ស​ន្ទ​ស្សន៍​ជីវសាស្ត្រ​ពាក់ព័ន្ធ​ដល់​ភាពចំណាស់ និង​អាយុ គឺអាច​អូសបន្លាយ​ជាង​កម្រិត​មធ្យម​របស់​មនុស្ស ។ ជាក់ស្តែង សីតុណ្ហភាព​រាងកាយរ​បស់​គេ​ទាប​ជាង និង​មិនសូវ​ប្រែប្រួល​, បរិមាណ​ស្ករ​ក្នុង​ឈាម និង​អាំង​ស៊ុយ​លីន​ទាប​ជាង ។​

​ពួក​អ្នកស្រាវជ្រាវ​បានជ្រើសរើស​មនុស្ស​មាន​សុខ​ភាពល្អ​ចំនួន ៣៤ នាក់ ឲ្យ​ចូលរួម​ក្នុងការ​ពិសោធន៍​រយៈពេល ២ ឆ្នាំ ។ ពួក​អ្នកចូលរួម​ត្រូវបាន​ណែនាំ​ឲ្យ​កាត់បន្ថយ ២៥% បរិមាណ​កាឡូរី​ប្រចាំថ្ងៃ ។ លទ្ធផល​ជា​មធ្យម ពួកគេ​ស្រក​ទម្ងន់​បាន ៩ គីឡូក្រាម ក្នុង​ឆ្នាំ​ដំបូង ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា​៖ គោលបំណង​នៃ​ការបរិភោគ​តិច គឺ​ពុំមែន​ដើម្បី​បញ្ចុះទម្ងន់ តែ​គឺ​ដើម្បី​បន្ថយ​បរិមាណ​កាឡូរី​ចូលក្នុង​សរីរាង្គ សំដៅ​ពន្យឺត​ដំណើរការ​ជរាភាព ៕

លី​សា​

×