ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប

សឹង្ហបុរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលានមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលប្រព្រឹត្តទៅ នៅប្រទេសសឹង្ហបុរី។អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំនេះដែររួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន។ បើទោះជាការប្រឈមមុខផ្នែកយោធាដោយផ្ទាល់ទំនងជាមិនអាចកើតឡើងក្តី ក៏ហានិភ័យនៃជម្លោះកើតឡើងជាយថាហេតុ និងការរីករាលដាលកំពុងតែកើនឡើង ជាពិសេសដោយសារតែបញ្ហាក្តៅជាច្រើនបានកំពុងកើតឡើង និងលទ្ធភាពនៃការវាយតម្លៃស្ថានការណ៍ខុស ។

បញ្ហាសន្តិសុខដែលជាកង្វល់ចំពោះមុខ គឺមានច្រើននិងបន្តបង្កឱ្យមានផលវិបាកយូរអង្វែង ដោយបញ្ហាទាំងនោះមានដូចជា ការកើនឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី និងភាពងាយរងគ្រោះនៃសន្តិសុខមនុស្សពាក់ព័ន្ធនឹងបញ្ហាដូចជា បម្រែលបម្រួលអាកាសធាតុ ធនធានទឹក សន្តិសុខស្បៀង ថាមពល និងជំងឺឆ្លង អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ក៏ដូចជាហានិភ័យនៃការគំរាមកំហែងសន្តិសុខប្រពៃណីរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជម្លោះទឹកដីដែលមិនទាន់មានដំណោះស្រាយ និងការបន្តរីករាលដាលនៃការប្រណាំងប្រជែងសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាដែលមិនមានការគ្រប់គ្រងជាដើម។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ ការកសាងកិច្ចសហប្រតិបត្តិការ សន្តិសុខមានសារសំខាន់សម្រាប់សន្តិភាព និងសន្តិសុខ ការលើកកម្ពស់នូវយន្តការពហុភាគីនិយមដែលមានស្រាប់ដូចជាកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ យើងគួរតែពង្រឹងនិងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នាក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម