ការឡើងគីឡូវាមិនមែនជារឿងពិបាកខ្លាំងនោះទេ ប៉ុន្តែការដែលចង់សម្រកទម្ងន់ទើបជារឿងពិបាក ព្រោះអ្នកខ្លះ ឃើញអាហារឆ្ងាញ់ៗចេះតែឃ្លានចង់ហូប។
ការដែលហូបអាហារមិនចេះគិត វានឹងធ្វើឲ្យអ្នកឡើងទម្ងន់លឿន ហើយការចង់សម្រកវិញគឺជារឿង ដែលពិបាកធ្វើបំផុត ។ ទោះយ៉ាងណា បើចង់សម្រកទម្ងន់ អ្នកគួរយល់ដឹងពីរបបអាហារដែលគួរទទួលទាន និងមិនគួរទទួលទាន។
ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរចៀសវាង បើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ ៖
១. ដំឡូងបំពង
២. ភេសជ្ជៈផ្អែមៗ
៣. នំបុ័ង
៤. ស្ករគ្រាប់
៥. គ្រឿងស្រវឹង
៦. ភីហ្សា
សុភ័ក្ត្រ
ប្រភព៖ foodprevent.com