ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP និងក្រសួងមហាផ្ទៃ បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Alissar Chaker អ្នកតំណាង នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង ៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៥៨ ព្រមទាំងការបង្កើតការិយាល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៤។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ UNDP ដែលបានជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមក៏បានមានប្រសាសន៍ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត នូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងយូរលង់ជាមួយ UNDP។ លោកស្រីក៏បានគូសបញ្ជាក់នូវការជួយជ្រោមជ្រែងរបស់ UNDP កន្លងមក ជាមួយក្រសួងមហាផ្ទៃ ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍអាជ្ញាធរថ្នាក់ក្រោមជាតិ ការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា តាមរយៈគម្រោងនានាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម