Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តសកម្មភាពផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាព

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដែលទទួលបានជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបជូនដល់អង្គប្រជុំ ក្នុងរយៈពេលនៃការចូលរួមក្នុងមហាសន្និបាតនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ក៏ដូចជាប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដែលវេទិកានេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹង សន្តិភាព សន្តិសុខ ការអភិវឌ្ឍពិភពលោកទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនេះ អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់មន្ទីរពេទ្យទាំងឡាយ ត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះ ដើម្បីយកមកអនុវត្តអោយកាន់តែមានប្រសិទ្ធភាព គុណភាព កម្រឹតអតិប្បរមា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយបុរេសកម្ម តាមដាន អភិបាលកិច្ច និងកែលម្អគ្រប់ចំណុចដែលបានរកឃើញ ដើម្បីធានាបានប្រសិទ្ធិភាពការងារចីរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×