Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា វណ្ណ សុខ​ហេង ដឹកនាំ​សមាជិក​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ដើម្បី​រួមចំណែក​សង្គ្រោះ​ជីវិត​មនុស្ស​

​​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា វណ្ណ សុខ​ហេង នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​សមាជិក​សមាជិការ ឬ​វិស័យ​ឯកជន ចំនួន​៥​អង្គភាព ទៅ​វ​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

លោក​ឧកញ៉ា​បន្តថា ការដឹកនាំ​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ពេលនេះ ក្នុងន័យ​ការងារ​មនុស្សធ៌ម ដើម្បី​រួមចំណែក​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​។​

លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​សមាជិក សមាជិកា​របស់​សម្ព័ន្ធ​ប្រមាណ​៣០​នាក់ បាន​ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​។

ឧកញ៉ា វណ្ណ សុខ​ហេង បានចាត់ទុក ការ​ផ្តល់​ឈាម របស់​ក្រុម​ការងារ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺធ្វើឡើង​ក្នុង​នាម​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ការងារ​សង្គម តាមរយៈ​វិស័យ​ឯកជន ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ជាមួយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​ឧកញ៉ា វណ្ណ សុខ​ហេង ដែល​ជា​នាយក​សាលា​អាយ​ដៀ​ស៊​សស្តង់ដារ​ជាតិ និង​អន្តរជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ បានចាត់ទុក​ការផ្តល់​ឈាម ថា​ជា​ការផ្តល់​ក្តីសង្ឃឹម​មួយ ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ផ្តល់​ស្នាមញញឹម​ជាថ្មី ទៅ​ដល់​ជនរងគ្រោះ ឬ​អ្នកជំងឺ​..​។​

ចំណែក លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ សមាជិក សមាជិកា របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ ដែល​បាន​រៀបចំ​កម្មវិធី​បរិ​ច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ឬ​អ្នកជំងឺ ដែល​មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​នា​ឱកាស​នេះ​។​

ឆ្លៀត​ឱកាស​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ថ្លែងអំណរគុណ ក្នុង​នា​មន្ទីរពេទ្យ ក៏ដូចជា​ជំនួសមុខ​ឲ្យ​អ្នកជំងឺ ចំពោះ​ទឹកចិត្ត​ប្រកប​ដោយ​មនុស្សធម៌ របស់​សមាជិក សមាជិកា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ដែល​បាន​អញ្ជើញ​មក​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ជាច្រើន​នាក់ ដោយ​ម្នាក់​បាន​បង្ហាញ​ទឹកមុខ​រីករាយ​ក្នុងការ​បរិច្ចាក​ឈាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​នេះ​៕ ដោយ ៖ ដែនសីមា

    

×