ឧបករណ៍នេះមានឈ្មោះថា “Grappler Police Bumper” -វាពុំមានលក្ខណៈស្មុគស្មាញអ្វីទេ គ្រាន់តែជាផ្ទាំងសំណាញ់១អាច “បង់ជាប់” កង់របស់រថយន្តដែលត្រូវបញ្ឈប់ ធ្វើឲ្យកង់នេះពុំអាចវិលទៅមុខបាន ហើយរថយន្តទោះបីក្នុងល្បឿនលឿនក៏ត្រូវឈប់នឹងថ្កល់អំឡុងប៉ុន្មានវិនាទីប៉ុណ្ណោះ ។
“Grappler Police Bumper” អាចតម្លើងខាងមុខរថយន្តរបស់ប៉ូលិស ។
ពីមុនមកការប្រដេញតាមចាប់ជនល្មើសដែលប្រើរថយន្តល្បឿនលឿនតែងបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងច្រើនដល់អ្នកកំពុងធ្វើចរាចរលើផ្លូវ រួមទាំងរថយន្តរបស់ជនល្មើស និងប៉ូលិសផងដែរ ។
សំណាញ់នេះអាចជួយចាប់ជនល្មើសដោយពុំបង្កគ្រោះថ្នាក់ជាយថាហេតុ ។
ដោយឃើញស្ថានការណ៍បែបនេះ អ្នកជំនាញការម្នាក់ Arizona អាមេរិក បានច្នៃបង្កើតឧបករណ៍ពិសេសបែបនេះឡើង ដែលវាជួយដល់ការបង្ក្រាបជនល្មើសបានយ៉ាងងាយ ហើយសុវត្ថិភាពដល់អ្នកដទៃ ។
ឧបករណ៍នេះអាចតម្លើងក្រោមរថយន្តផ្នែកខាងមុខរបស់រថយន្តប៉ូលិស ហើយគ្រាន់តែចុចគន្លឹះពីខាងក្នុងវានឹង “បង់ជាប់” កង់រថយន្តរបស់មុខសញ្ញាភ្លាម ។ ពេលនោះប៉ូលិសគ្រាន់តែត្រៀមខ្លួនបើកទ្វារចុះបង្ក្រាបបទល្មើសប៉ុណ្ណោះ ៕ លីសា