ព្រោះតែទឹកធ្ងន់រត់រេចុះឡើង ដើម្បីគេចពីយានជំនិះដទៃទៀត កំពុងធ្វើចរាចរណ៍ ហើយត្រង់កន្លែងខ្លះផ្លូវតូចចង្អៀតទៀត ជាហេតុងាយបង្កឲ្យគ្រោះថ្នាក់ …។
`
តែអ្នកដឹករថយន្តនេះគិតថា គាត់ពុំបានធ្វើអ្វីខុសច្បាប់ទេ ព្រោះគាត់បានចងក្រណាត់ក្រហម ជាសញ្ញាប្រាប់ដល់យានជំនិះកំពុងធ្វើចរាចរដទៃទៀតហើយ ។
ចុងក្រោយប៉ូលិសបានក្របួចជាប់ ។ ដោយសារការប្រកែកតវ៉ាភ្នាក់ងារប៉ូលិសបង្ខំចិត្តឲ្យគាត់ឈរស្ងៀម ស្តាប់គេអាចនឹងពន្យល់អំពីច្បាប់មុននឹងពិន័យ….លុយ អស់ ១៣០០យាន់ (២០០ដុល្លារ) ។
ស្មានតែចប់រឿងហើយ ដឹងអីប៉ូលិសបានបង្គាប់ឲ្យគាត់ត្រូវជួលរថយន្តដឹកទំនិញខ្នាតធំ មកដឹកភ្ញៀវ នេះវិញ ។
នេះឯងដែលចេះដឹងតែពុំយល់នោះ! ៕ លីសា