Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូ នៅខេត្តកំពត និងខេត្តកែបទៀតឡើយ លើកលែងតែនៅលើភ្នំពូកគោ និងព្រំដែន

កំពត ៖ ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” ខេត្តកំពត, ថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រៅពីនៅច្រកព្រំដែននិងនៅលើភ្នំបូកគោ រាជរដ្ឋាភិបាលនឹងមិនផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឱ្យបើកកាស៊ីណូនៅខេត្តកំពត និងខេត្តកែបទៀតទេ។

សម្តេចធិបតី ហ៊ុន ម៉ាណេត ក៏បានប្រកាសស្វាគមន៍រាល់ការវិនិយោគទាំងឡាយណា ដែលមានបំណងចង់វិនិយោគ លើវិស័យលើវិស័យទេសចរណ៍ សណ្ឋាគារ តំបន់សេដ្ឋកិច្ច កសិឧស្សាហកម្ម កម្មន្តសាល នៅខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់ខេត្តកំពត និងខេត្តកែប គឺមិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូនោះឡើយ លើកលែងតែនៅលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។ខេត្តកំពត និងខេត្តកែប គឺមានសក្តានុពលវិស័យឧស្សាហកម្ម កម្មន្តសាល កសិកឧស្សាហកម្ម ឡូជីស្ទីក និងទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កន្លងទៅមានការស៊ើបសួរ អំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៉ីណូនៅខេត្តកំពត ខ្ញុំសូមបញ្ជាក់ការបើកកាស៉ីណូកន្លងទៅអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ អ៊ឹចឹងពីនេះទៅមុខគឺក្រៅពីកន្លែងនេះ មិនចេញអាជ្ញាបណ្ណសម្រាប់ធ្វើកាស៉ីណូនៅក្នុងខេត្តកំពតទៀតទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអ្នកដែលមានបំណងចង់វិនិយោគបើកកាស៉ីណូ សុំទៅវិនិយោគនៅតាមច្រកព្រំដែន។
ហើយនៅក្នុងខេត្តកំពត គឺយើងមានតែមួយលើភ្នំបូកគោ យើងឱ្យតែមួយចុះ ហើយក្រៅពីហ្នឹង អត់ឱ្យអាជ្ញាបណ្ណធ្វើទៀតទេក្នុងខេត្តសម្រាប់កាស៉ីណូ។ ទីពិរ សម្រាប់ខេត្តកែប ដូចគ្នា គឺអត់ឱ្យអាជ្ញាបណ្ណធ្វើកាស៉ីណូទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើអ្នកវិនិយោគស្នើសុំអាជ្ញាបណ្ណបើកកាស៉ីណូ នៅតាមតំបន់សេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាលនឹងត្រូវបានអនុញ្ញាតឱ្យបើក។ ការមិនអនុញ្ញាតឱ្យបើកាស៉ីណូ នៅក្នុងខេត្តកំពត និងខេត្តកែប ពីព្រោះរាជរដ្ឋាភិបាលទុកឱ្យខេត្តទាំងពីរនេះសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផ្សេងៗជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ម៉ាណែត បានណែនាំទៅគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវកត់ត្រា និងអនុវត្តន៍ឱ្យបានច្បាស់លាស់ នៅត្រង់ចំណុចទីតាំងខេត្តកំពត និងខេត្តកែប ជុំវិញសម្ងល់ចង់ដឹងពីការអនុញ្ញាតឱ្យបើកកាស៉ីណូនៅខេត្តទាំងពីរនេះ និងសូមកុំឱ្យមានការយល់ច្រឡំថារដ្ឋាភិបាលអនុញ្ញាតឱ្យបើកស៉ីណូនៅខេត្តកំពត និងខេត្តកែប ទៀតឱ្យសោះ៕​ រក្សាសិទ្ធដោយ ៖ សុទ្ធលី