ឆ្នាំជូត ៖ ការងារ ធ្លាក់ចុះ កើតមានទំនាស់ ឈ្លោះប្រកែកគ្នា កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងាររួម ។ លុយកាក់ កើតមានខ្ទង់ចំណាយស្មានមិនដល់ធ្វើឲ្យរលស់ប្រាក់ច្រើន ។ មនោសញ្ចេតនា មានឱកាសបានឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ត្រូវប្រយ័ត្នក្នុងពេលធ្វើការ ដើម្បីបញ្ចៀសកំហុសមិនគួរឲ្យមាន ។ លុយកាក់ ថែរក្សាកាបូបប្រាក់ឲ្យគត់មត់ ទប់ស្កាត់ត្រូវចោរលួច ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ស្ថិរភាព គួររៀនសូត្របន្ថែមបទពិសោធន៍ពីអ្នកនៅជុំវិញខ្លួន ។ លុយកាក់ មានអ្នកជួយក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា មិនល្អ បញ្ចៀសកុំឲ្យមានរឿងទាស់ទែងធំ ។
ឆ្នាំថោះ ៖ ការងារ ល្អបំផុត គ្រប់យ៉ាងសុទ្ធតែដំណើរការដូចបំណង លុយកាក់ ជួបសំណាងល្អអំពីរឿងលុយកាក់ ប្រសិនចង់វិនិយោគនោះ មិនត្រូវប្រញាប់ប្រញាល់ គួរសាកសួរយោបល់អ្នកមានបទពិសោធន៍ជាមុនសិន ។ មនោសញ្ចេតនា ត្រូវក្លាហានក្តាប់យកឱកាសល្អៗ ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ មិនល្អ រងសម្ពាធច្រើន ។ លុយកាក់ មិនត្រូវជឿសម្តីអ្នកដទៃជ្រុលនាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំម្សាញ់ ៖ ការងារល្អណាស់ ត្រូវបានថ្នាក់លើសរសើរ ពេញចិត្ត តែមិនត្រូវមានអំនួតដាក់មនុស្សជុំវិញខ្លួន ។ លុយកាក់ ជួបសំណាងល្អដូចជាទទួលបានប្រាក់រង្វាន់ ឬចាប់ឆ្នោតត្រូវរង្វាន់ ។ មនោសញ្ចេតនា អាក្រក់បំផុត ងាយកើតការខ្វែងគំនិត ឈ្លោះប្រកែកគ្នាខ្លាំង ។
ឆ្នាំមមី ៖ ការងារ មិនងាយស្រួល មានកំហុសឆ្គង និងជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នក្នុងការនិយាយស្តី ។ លុយកាក់ មិនត្រូវយកចិត្តទុកដាក់ច្រើនពេកក្នុងរឿងអ្នកដទៃ បញ្ចៀសត្រូវរំខានអំពីលុយកាក់ ។ មនោសញ្ចេតនា ងាយកើតមានការយល់ច្រឡំនឹងគ្នា ។
ឆ្នាំ ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូន ត្រូវបានគ្រប់គ្នាជួយជ្រោមជ្រែង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ គួរចៀសវារឿងខ្ចីបុលប្រាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំវក ៖ ការងារ ត្រូវប្រឹងប្រែងជាងមុនទៀត ទើបត្រូវបានថ្នាក់លើទទួលស្គាល់ និងវាយតម្លៃល្អ ។ លុយកាក់ ទៅឆ្ងាយទើបមានឱកាសរកលាភ ។ មនោសញ្ចេតនា ផ្លូវចិត្តមិនសប្បាយឥទ្ធិពលមិនល្អដល់រឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ស្ថិរភាព មិនកើតមានបញ្ហាអ្វីគួរឲ្យខ្វល់ខ្វាយ ។ លុយកាក់ គួរថ្លឹងថ្លែងមុនពេលទិញរបស់បញ្ចៀសត្រូវខ្ជះខ្ជាយប្រាក់មិនបានសមហេតុផល ។ មនោសញ្ចេតនា ត្រូវចេះថែរក្សាមនោសញ្ចេតនាបច្ចុប្បន្នឲ្យរឹងមាំ ។
ឆ្នាំចរ ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង គួរមានពេលវេលាសម្រាក លំហែកាយ ថែរក្សាសុខភាព។ លុយកាក់ ល្អប្រសើរ តែក៏ប្រយ័ត្នមានអ្នកចង់គៃបន្លំប្រាក់កាសរបស់អ្នក ។ មនោសញ្ចេតនា ត្រូវបើកចិត្តឲ្យទូលាយ កុំតឹងតែងហួសចំពោះមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំកុរ ៖ ការងារ មិនបានល្អ ត្រូវក្លាហាន ប្រឈមមុខនឹងការលំបាក មិនគួរគេចវេស ។ លុយកាក់ ធូរធារ ចំណូលកើនឡើង ។ មនោសញ្ចេតនា កក់ក្តៅ ៕