Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាល​មហោស្រព ព្រះ​សីហមុនី ខេត្តកំពង់ចាម ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ទាំង​ព្រឹក​

ខេត្តកំពង់ចាម ៖ សាល​មហោស្រព ព្រះ​សីហមុនី​ខេត្តកំពង់ចាម ត្រូវបាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ទាំង​ព្រឹក ត្រូវបាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​អន្តរាគមន៍​នគរបាល​ខេត្តកំពង់ចាម ជាច្រើន​នាក់ បាន​ចុះជួយ​សម្រួល​ចរាចរណ៍ និង​ប្រតិបត្តិ​ការជួយ​ពន្លត់ បាន​ទាន់ពេលវេលា ប្រកបដោយ​សុវត្ថិភាព មិន​ប៉ះពាល់​ដល់ទី​តាំង​ផ្សេង​នោះទេ ហើយក៏​មិនមាន​របួស​ដល់​មនុស្ស​ផងដែរ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី សាល​មហោស្រព ព្រះ​សីហមុនី​ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម គ្រប់គ្រង​ដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនី​ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​វេន​ប្រចាំ​បញ្ជា​ថ្ងៃនេះ​កំពុង​ជួយ​អន្តរាគមន៍ ភ្លាមៗ​នោះដែរ​ក៏មាន​វត្តមាន លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ដល់​កន្លែងកើតហេតុ​ផងដែរ​។​ ​ខូចខាត សម្ភារៈ ដូចខាងក្រោម ឆេះ​កៅអី ដែក​ពូក​ចំនួន​៨៥ /៨៥០​កៅអី ស្មើរ​១០​ភាគរយ ឆេះ និង ខូចខាត​ពិតាន​ម្នាងសិលា​ខាងលើ​ទាំងស្រុង​១០០​ភាគរយ ឆេះ​ជញ្ជាំង​កាំ​ម្ញី​មួយ​ចំហៀង​ទាំងស្រុង ឆេះ​ទ្វារ​ឈើ​ចេញចូល​ចំនួន ២​សន្លឹក​ ។

លោក​ឧ​ត្ត​ម​សេនី​ត្រី ហេង វុទ្ធី បាន​បញ្ជាក់ថា មូលហេតុ បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង​បណ្តាលមកពី (​ទុសេ​ខ្សែភ្លើង​)​។​

​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ចំនួន​៥​រថយន្ត ធំ​១​គ្រឿង តូច​៤​គ្រឿង (​ស្មើ​៤០​ម៉ែត​គូប​) និង​ប្រើប្រាស់​បំពង់​ពន្លត់ អស់​ចំនួន​៧​បំពង់ ធំ​៣ តូច​៤​បំពង់ ៕​ ​ដោយ ​៖ ​កូ​ឡាប​

×