Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋជាង ១០០គ្រួសារ របើកដំបូលនិងបាក់ដើមកៅស៊ូគិតជាលុយរាប់ម៉ឺនដុល្លារ


ខេត្តត្បូងឃ្មុំ: មេឃខ្មៅងងឹតមីដេដាសលើអាកាសមិនបានប៉ុន្មានផងស្រាប់តែមានខ្យល់កន្ត្រាក់ បានបក់មកពីទិសខាងត្បូងមកលើឃុំទន្លងនិងឃុំជាំគ្រវៀន ស្រុកមេមត់ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាតរបើកដំបូលទាំងតូចទាំងធំជាង១០០ខ្នងនិងបាក់ដើមកៅស៊ូរាប់ម៉ឺនដើមដែលកំពុងហុចផល។សំណាងល្អក្នុងគ្រោះធម្មជាតិភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ នេះជាហេតុការណ៍គ្រោះធម្មជាតិកម្របានជួបនាពេលកន្លងទៅ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩មិថុនាថា: គ្មាននរណាម្នាក់នឹកស្មានដល់នោះទេដោយមើលទៅលើមេឃឃើញខ្មៅងងឹតដាបបន្តិចក្រោយមក ស្រាប់តែខ្យល់កន្ត្រាក់។បោកៗជាខ្លាំង ដែលជាហេតុធ្វើឲ្យលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋទាំងតូចធំរងការខូចខាត។ដែលគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៧មិថុនាឆ្នាំ២០២៤ នៅចំណុចភូមិស្លាភ្នំនិងភូម្កោរ ឃុំទន្លូង មានភ្លៀង ខ្យល់,រន្ទះបណ្តាលអោយខូចខាតចំនួន ១០៤គ្រួសារ
-របើកដំបូលផ្ទះចំនួន៣១គ្រួសារ
-បាក់ដើមកៅស៊ូចំនួនជាង៥០០០ដើមស្មើ៧៦គ្រួសារ
-បាក់ដើមស្វាយចន្ទីរចំនួន២៤០ដើមស្មើ១១គ្រួសារនិងជន្លង់ម្រេចមួយចំនួនទៀតផង។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាហេតុការណ៍ភ្លៀងធ្លាក់នេះបានកើតឡើងប្រហែលមួយម៉ោងឯណោះ។បន្ទាប់មកលោកឧត្តមសេនីយ៍ត្រីចិន នី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចុះស្រាវជ្រាវមើលពីផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះសំណាងល្អមិនមានបងប្អូនណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ចំណែកនៅភូមិម្រាន់និងភូមិជ្រៃឡើងក្នុងឃុំជាំគ្រវៀនជាប់ព្រំដែនប្រទេសវៀតណាម ភ្លៀងនិងខ្យល់កន្ត្រាក់នេះបានបំផ្លាញដើមកៅស៊ូកំពុងតែហុចផលរាល់ថ្ងៃដែលមានចំនួន១០៣៦៩ដើម  ថ្មើរនឹងចំនួន៣៣ គ្រួសារ។ នេះជាគ្រោះធម្មជាតិដែលកើតឡើងនៅដើមរដូវវស្សា ហើយភូមិទាំងពីរនេះមិនធ្លាប់ជួបបាតុភាពបែបនេះទេ។ ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យមើលទំហំនៃការខូចខាតលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដើម្បីត្រៀមនិងចុះចែកអំណោយជូនដល់ពួកគាត់ផងដែរ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

×