Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេស ស្នើសុំការគាំទ្រពីក្រសួងសាធារណការ ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស

spot_img

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ Mr. Emil Ancewicz ទីប្រឹក្សាប្រចាំតំបន់ ទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម (Regional Infrastructure and Urban Advisor) ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ។

ជំនួបនារសៀលនេះបានប្រព្រឹត្តទៅក្រោមគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហការក្រោមកម្មវិធីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងបៃតង របស់ចក្រភពអង់គ្លេស( Green Cities and Infrastructure Programme) ។ អង្គប្រជុំនាឱកាសនេះ ក៏បានពិភាក្សាពីលទ្ធភាពលើជំនួយបច្ចេកទេស ឱកាសលើការវិនិយោគ ព្រមទាំងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងវិស័យកំពង់ផែ នៅកម្ពុជា។

គណៈប្រតិភូក៏បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗសម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×