កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមនបានធ្វើការសហការបើកប្រតិបត្ដិការស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាក្មេងទំនើង ៣នាក់( បង្ហោះម៉ូតូនៅទីសាធារណៈ ) ក្រោយធ្វើសកម្មភាពបង្ហោះចែកចាយឃ្លីបវីដេអូតាមបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
ក្រុមក្មេងទំនើងបង្ហោះម៉ូតូមានបក្ខពួក ៣នាក់៖១- ឈ្មោះ ឈាន កកដ្ដា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិដកពរ សង្កាត់ស្វាយក្រវ៉ាន់ ( ជាអ្នកបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៤ មុខមន្ទីរសុខាភិបាល មកទិសខាងលិច ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AC -9230 ) ។ ២- ឈ្មោះ មីន យូស្មី ភេទប្រុស អាយុ១៤ ឆ្នាំ ភូមិត្រពាំងលើក សង្កាត់រការធំ ( បង្ហោះម៉ូតូ ជាមួយឈ្មោះ ឈាន កក្កដា ) និង ( អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច )។ ៣- ឈ្មោះ ឃី សុខខេវីន ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ( អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច )
សមត្ថកិច្ចនគរបាលបានដកហូត: ១/ ម៉ូតូចំនួន១ គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AC -9230 ជាម៉ូតូធ្វើសកម្មភាព បង្ហោះ) ។ ២/ ទូរស័ព្ទ ចំនួន២ គ្រឿង I Phone X ចំនួន២ គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងច្បារមនបានធ្វើការបញ្ជូនមុខសញ្ញាក្មេងទំនើងទាំង៣នាក់រួមជាមួយម៉ូតូទៅការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី