ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយបានថ្នាក់លើបង្កលក្ខណៈឲ្យអ្នករួមការងារគាំទ្រ ហេតុនេះការងាររបស់អ្នកអំណោយផលល្អបំផុត។ រាសីកំពុងល្អ អាចវិនិយោគធំដុំបាន។ មនោសញ្ចេតនា ត្រូវចេះបន្ថែមភាពរ៉ូមែនទិក ដើម្បីឲ្យចំណងស្នេហ៍កាន់តែរឹងមាំ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិស អាគ្នេយ៍។ ពណ៌គាប់ប្រសើរ ខៀវ ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អ្នកនឹងមានឱកាសអះអាងសមត្ថភាពរបស់ខ្លួន ហេតុនេះត្រូវបានថ្នាក់លើជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង។ រាល់ខ្ទង់ចំណូលសុទ្ធតែកើនឡើង លុយកាក់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង។ រាល់ខ្ទង់ចំណូលសុទ្ធតែកើនឡើង លុយកាក់សម្បូរហូរហៀរ។ មនោសញ្ចេតនា ៖ ផ្អែមល្អែមជ្រាលជ្រៅ ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ៖ ការងារនឹងមានឱកាសចុះកិច្ចសន្យាជាមួយអតិថិជនធំដែលបានច្បាមតាំងពីយូរ ត្រូវប្រឹងប្រែងធ្វើឲ្យបានល្អកិច្ចការត្រៀមរៀបចំនេះ។ ថ្ងៃនេះអ្នកអាចវិនិយោគប្រាក់ក្នុងកិច្ចការរកស៊ីបានល្អប្រសើរ។ មនោសញ្ចេតនា អ្នកនៅលីវបានជួបគូជីវិត។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសនិរតី។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម ៖ អាស្រ័យដោយស្មារតីធ្វើការម៉ឺងម៉ាត់ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយដោយជោគជ័យ។ គួរជួបជុំមិត្តភ័ក្តិឲ្យបានញឹកញាប់អ្នកនឹងមានឱកាសរកចំណូលថែមច្រើន។ មនោសញ្ចេតនា មិនគួរខ្នះខ្នែងទៅរកគូគាប់នៅទីឆ្ងាយ ព្រោះអ្នកមាននិស្ស័យនឹងអ្នកគឺនៅក្បែរខ្លួន តែអ្នកមិនបានដឹង។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសនិរតី។ ពណល្អពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ ៖ ទោះបីមានឱកាសមកដល់ តែក៏ពិបាកដើម្បីផ្លាស់ប្តូរស្ថានភាពការងារបច្ចុប្បន្ន ជាងនេះទៀតពិតឬក្លែងក្លាយពិបាកស្មានដល់ អ្នកត្រូវប្រយ័ត្នប្រយែងមុនពេលធ្វើការសម្រេចចិត្តអ្វីមួយក្នុងថ្ងៃនេះ។ កុំចិញ្ចឹមចិត្តលោភលន់ជ្រុល រកស៊ីអ្វីត្រូវធ្វើក្នុងទ្រង់ទ្រាយល្មម ទើបមិនស្តាយក្រោយ។ មនោសញ្ចេតនាងាយមានការទាស់សម្តីនឹងគូស្នេហ៍ ត្រូវទប់អារម្មណ៍ ចៀសវាងភាពឆេវឆាវ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារជួបឧបសគ្គ មានគូប្រជែងចង់កាច់បំបាក់ អ្នកត្រូវនឹងនរដោះស្រាយសន្សឹមៗ កុំអន្ទះសានាំឲ្យខូចការ។ ប្រសិនម្ចាស់ការមិនបានថ្ងៃនេះអ្នកមិនត្រូវវិនិយោគ ព្រោះងាយទទួលបរាជ័យ។ មនោសញ្ចេតនា ស្រឡាញ់គ្នាត្រូវជឿជាក់គ្នា មានរឿងអ្វីត្រូវចែករំលែកស្មោះត្រង់ ទើបមនោសញ្ចេតនានៅតែរក្សាបានភាពកក់ក្តៅផ្អែមល្ហែម។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារពិបាករក្សាស្ថានភាពនឹងនរ ត្រូវតាំងចិត្តរកវិធីដោះស្រាយ។ អ្នកវិនិយោគភាគហ៊ុនចាំបាច់ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជូបមនុស្សដែលខ្លួនប៉ងយកជាគូគាប់ ប៉ុន្តែត្រូវម្ចាស់ការទើបសង្ឃឹមទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ចាំបាច់ត្រូវសម្រួលឡើងវិញរបៀបធ្វើការងារ ត្រូវប្រមូលផ្តុំចិត្តគំនិត ទើបបញ្ចៀសបានកំហុសឆ្គងបង្កការខាតបង់សេដ្ឋកិច្ច។ ថ្ងៃនេះពុំសមស្របសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា អ្នកទាំង២ងាយដោយសារតែរឿងមិនពាក់ព័ន្ធបានឈ្លោះប្រកែកគ្នា។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារត្រូវអំណត់ព្យាយាម ទើបអាចទទួលបានសមិទ្ធផលដូចបំណង។ ថ្ងៃនេះសម្រាប់អ្នករកស៊ីសេវាលុយកាក់ត្រូវប្រយ័ត្នមានអ្នកលួចបន្លំ។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងរីកចម្រើនចាំបាច់ត្រូវមានមនុស្សម្នាក់ម្ចាស់ការផ្តើមមុន។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារនឿយហត់ តែបែរជាពិបាកសម្រេចជោគជ័យដូចបំណង ល្អបំផុតគួរឲ្យទៅតាមដំណើរសិន មិនត្រូវជំនះយីអ៊ុន។ ពេលទំនេគួរជួបជុំជាមួយមិត្តនឹងមានឱកាសរកប្រាក់ជាច្រើន។ ពេលទំនេរគួរជួបជុំជាមួយមិត្ត នឹងមានឱកាសរកប្រាក់ជាច្រើន។ មនោសញ្ចេតនា ពិបាកចុះសម្រុងនឹងគ្នា។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណ៌ក្រហម កុលាប។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារជួបរឿងលំបាកហ៊ុមព័ទ្ធធ្វើឲ្យអ្នកនឿយណាយបាក់ទឹកចិត្ត ត្រូវនឹងនរទប់ទល់ស្ថានការណ៍។ ថ្ងៃនេះមិនល្អសម្រាប់ធ្វើវិនិយោគ គួរប្រមូលផ្តុំកម្លាំងកាយចិត្តទៅក្នុងការងារ។ មនោសញ្ចេតនា មានរឿងឈ្លោះប្រកែកខឹងគ្នាធ្វើឲ្យអ្នកទាំង២តានតឹងនឿយហត់។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ទោះបីការងារបច្ចុប្បន្នពុំទាន់នាំមកនូវប្រាក់ចំណូលដូចចិត្ត តែវាក៏ផ្តល់ឲ្យអ្នកយ៉ាងច្រើននូវឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួន។ អាចវិនិយោគតែមិនត្រូវលោភលន់។ មនោសញ្ចេតនា មានអន់ចិត្តគ្នាតិចតួចតែក៏មិនឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកទាំង២។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕