នៅថ្ងៃទី ២១/១១ម្សិលមិញនេះ រដ្ឋសភា Zimbabwe បានចាប់ផ្តើមសវនាការសំដៅផ្តើមនីតិវិធីចោទប្រកាន់ទោសចំពោះប្រធានាធិបតី Robert Mugabe ដែលជាទង្វើមួយអាចឈានដល់ការលើកលែងអភ័យឯកសិទ្ធិ។
ប្រធានរដ្ឋសភា Zimbabwe លោក Jacob Mubenda បានអនុញ្ញាតឲ្យដំណើរការសវនាការរួមរវាងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីពិភាក្សាដំណើរពីការចោទប្រកាន់ទោសប្រធានាធិបតី Mugabe ។ តាមលោក Mugabe សំណើរនេះ ជាព្រឹត្តិការណ៍ពុំធ្លាប់មានបុព្វបទក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
មុននោះក្នុងការបោះឆ្នោតអនុម័តលើសំណើរនេះ មានអ្នកតំណាងរាស្ត្រចំនួន ២៣០នាក់/២៦០នាក់ បានយល់ព្រមជាឯកសិទ្ធិឲ្យបើកការចោទប្រកាន់ទោសរដ្ឋាភិបាល។ នេះជាអង្គប្រជុំរបស់បណ្តារដ្ឋមន្ត្រី Zimbabwe ជាលើកដំបូង ក្រោយពេលដែលកងទ័ពក្តាប់សិទ្ធិគ្រប់គ្រងប្រទេសពីថ្ងៃទី១៥/១១មក។
ប៉ុន្តែមានរដ្ឋមន្ត្រី ៥នាក់ប៉ុណ្ណោះរួមនឹងមហាអយ្យការចូលរួម ខណៈពេលរដ្ឋមន្ត្រី១៧រូប ផ្សេងទៀតបានមានវត្តនៅអង្គប្រជុំមួយផ្សេងសំដៅរៀបចំផែនការចោទប្រកាន់ទោសលោក Mugabe។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Zimbabwe Herald ឲ្យដឹងថា ដោយសារហេតុនេះឯង អង្គប្រជុំដែលលោក Mugabe អំពាវនាវនោះពុំអាចដំណើរការបាន។
រយៈពេលកន្លងមក បណ្តាអ្នកតំណាងរាស្ត្រនៅពាសពេញផ្ទៃប្រទេសកងទ័ពក្តោបក្តាប់សិទ្ធិគ្រប់គ្រងប្រទេស។
នៅថ្ងៃដដែលពលរដ្ឋ Zimbabwe រាប់ម៉ឺននាក់ បានប្រមូលផ្តុំនៅមុខរដ្ឋសភា ដើម្បីសម្តែងពីសំណូមពរឲ្យលោក Mugabe លាចុះពីមុខតំណែង។
ពលរដ្ឋអបអរសប្បាយ
ទោះយ៉ាងណាគ្រាន់តែរដ្ឋសភាចាប់ផ្តើមត្រាយផ្លូវដកហូតអភ័យឯកសិទ្ធិ ដើម្បីចោទប្រកាន់ទោសមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ បានប្រកាសលាលែងជាផ្លូវការពីមុខតំណែងប្រធានាធិបតី ក្រោយការកាន់អំណាច ៣៧ឆ្នាំមក។
សភា Zimbabwe ប្រកាសលិខិតលាលែងពីមុខតំណែងរបស់លោក Mugabe
ប្រធានាធិបតី Mugabe
អាស្រ័យហេតុនេះ ភាពទាល់ច្រកនយោបាយប្រទេសនេះ ត្រូវបានបញ្ចប់ដោយប្រធានាធិបតីលាចុះពីមុខតំណែង ហើយសភាក៏បញ្ចប់សវនាការចោទប្រកាន់ទោសដែរ៕ សូយន