Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ២ , បងប្អូនប្រជាពលរដ្ឋសូមរកផ្លូវវាងត្រង់ចំណុចបើកការដ្ឋាននៅស្តុបព្រែកហូរ

កណ្តាល៖ នៅថ្ងៃទី១៤ខែធ្នូឆ្នាំ ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរយានជំនិះគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ហ៊ុនសែន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមស្មារតីអង្គប្រជុំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្មដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍យាន្តជំនិះ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវដូចខាងក្រោម៖ ១. ផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង។

២. មហាវិថីសម្តេចតេជោ ហ៊ុនសែន ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣។ ចាប់ពីវេលាម៉ោង ០:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ២ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សម្រាប់យាន្តជំនិះគ្រប់ប្រភេទដែលមានបំណងធ្វើដំណើរទៅមកតាមទីតាំងដែលបានជម្រាប ជូនខាងលើ សូមមេត្តាធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវជាតិលេខ២១ ដោយក្តីអនុគ្រោះ។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន និងសូម ការយោគយល់អធ្យាស្រ័យ ដោយជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×