Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីសច្ចាប្រណិធាន​​ របស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដ នៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖​ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៨៦ រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពី អ.ដ.ក. នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​ នេះ។

ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច​ ដែលកំណត់ដោយច្បាប់​ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវ​ធ្វេីមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ​ តែ​នេះ​ ក៏ដើម្បីបង្ហាញពីតម្លាភាព​ ភាពស្អាតស្អំ​ និងភាពស្មោះត្រង់​របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានគូសបញ្ជាក់ផងដែរថា​ ពិធីសច្ចាប្រណិធាន​នាពេលនេះ​ គឺជាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ របស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×