Saturday, June 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស

spot_img


 
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី TVET បាននិងកំពុងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់កម្ពុជា មានភាពធននិងការប្រែប្រួល ផ្លាស់ប្តូរនៃស្ថានភាពទីផ្សារការងារ ការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារ បានយ៉ាងឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន ឱ្យបានកាន់តែផុលផុស ទូលំទូលាយ ក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

មិនតែប៉ុណ្ណោះ TVET គឺជាស្ពានចម្លងដែលមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង នៃប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយអាចធ្វើបាននៅគ្រប់ទីកន្លែង រួមមានគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ ព្រមទាំងដោយចល័យ ដែលមានប្រសិទ្ធភាពឆាប់រហ័ស ឆ្ពោះទៅរកការងារ និងជាជំហានផ្លូវដើរ ធ្វើឱ្យសិស្សអាចបន្តការសិក្សាបានកាន់តែខ្ពស់ ហើយអាចបំពេញកិច្ចការងារបានក្នុងពេលតែមួយ។

ឯកឧត្តមបញ្ជាក់ថា៖«TVET ជួយបំពេញនូវទស្សនៈ ការសិក្សាពេញមួយជីវីត ដល់ប្រជាពលរដ្ឋទូទៅ ដល់យុវជន ពិសេស បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនលទ្ធភាពពេញមួយជីវិត ឱ្យឆ្លើយតបតម្រូវការ ទីផ្សារការងារ និងការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រារព្ធទិវាជាតិលើកទី៧ នៅថ្ងៃនេះ នឹងជួយជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទាំងអស់ សម្រាប់គោលដៅ១លាន៥សែននាក់ លើកកម្រិតសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ សិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង៕រក្សាសិទ្ធដោយ:សុទ្ធលី



spot_img
×