Saturday, June 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Fake account សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, កុំចាញ់បោកពួកអ្នកក្លែង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៥ខែមិថុនានេះ បានចេញសារតាមបណ្តាញសង្គមថា សូមបងប្អូនប្រយ័ត្ន fake account/Profile ដែលក្លែងបន្លំដាក់ឈ្មោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត “Bun Rany Hun” ព្រោះឃើញមាន Chat ទៅកាន់អ្នកប្រើប្រាស់មួយចំនួនជាសារមិនប្រក្រតី… អាចបកប្រែ តាម google translate។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ។ សូមបងប្អូនប្រើ ប្រាស់មានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់មុននឹង follow, add friend, send message… កុំចាញ់បោកពួកអ្នកក្លែង (scam) ជាពិសេសប្រើឈ្មោះប្រមុខដឹកនាំប្រទេស, មន្រ្តីធំ ឬឧកញ៉ា ឬ អ្នកដែលមានប្រជាប្រីយ៍ភាពក្នុងសង្គម។ បើមិនច្បាស់ទេកុំទាក់ទងឆ្លងឆ្លើយជាមួយ Scammer៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×