Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារតែប្រើហិង្សាវាយបុរសម្នាក់

spot_img

សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ខែមិថុនានេះ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្នលោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបើកការស្រាវជ្រាវ ស៊ើបអង្កេត ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា និងឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។

សូមរំលឹកថា តាមវីដេអូដែលបង្ហោះលើបណ្តាញសង្គមនាពេលថ្មីៗនេះ លោកអនុសេនីយទោ រឿន សារ៉ាវុធ បានចុះល្បាតក្នុងមូលដ្ឋាននាពេលយប់ ហើយបានសួរ និងវាយបុរសម្នាក់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Meas Saborn បានលើកឡើងថា មានអំណាចណាស់…ណ៎..លោកឪសមត្ថកិច្ច​ ហេតុដូចម្តេចបានជាសួរហើយវ៉ៃ សួរហើយវ៉ៃ បែបនេះ​ ។ មើលសភាពគាត់ដូចជាមនុស្សស្លូតត្រង់ល្អធម្មតាទេ និងមើលទៅគាត់ដូចមិនបានលួចឆក់ប្លន់អ្នកណាអីដែរ​ គួរតែ​សួរនាំគាត់ធម្មតាៗទៅវាថី​ បើគាត់វង្វេងផ្លូវយើងជាសមត្ថកិច្ចត្រូវជូនគាត់ទៅផ្ទះ​ ។
អស់លោកអ្នកធំៗខាងលើជួយមើលលោកធំជាកូនចៅខាងក្រោមផង​ ទង្វើ​បែបនេះងាប់ប្រជាជនស្លូតត្រង់អស់​ ។ ខុស​ត្រូវ​មិនត្រូវ​ប្រើហិង្សារំលោភសិទ្ធរស់រានរបស់គេឡើយ​ ។ ទីតាំង​ដូចអ្នករស់នៅរង្វង់មូលភ្នំកូលេន​ ខេត្ត​សៀមរាប៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×