Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិវៀតណាម១៥នាក់ ជួញដូរសារធាតុញៀនទម្ងន់ជាង ៣គីឡូក្រាមរួមនឹងអាវុធខ្លី នៅក្រុងបាវិត

spot_img

ខេត្តស្វាយរៀង៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅក្រុងបាវិត ខេត្តស្វាយរៀង។

អនុវត្តតាមបទបញ្ជាដ៍ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ានព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១៤ នាក់ និងជនជាតិខ្មែរ១នាក់មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះឡេ វុឹងម៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ២.ឈ្មោះ លឿង ឌឹកប៊ិញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៣.ឈ្មោះ ហ្វរ័ ហ្វឿកហ្វុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្វន្នស្នាក់បណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៤.ឈ្មោះ ប៊ុន ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៥.ឈ្មោះ ង្វៀង វ៉ាន់ដាក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៦.ឈ្មោះ ង្វៀង វ៉ាន់សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៧.ឈ្មោះ ដាំ វ៉ាន់យៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៨.ឈ្មោះ ឡេ ប៉ោវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ៩.ឡេ ឌឹនហ៊ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្តាត់បាវិត ក្រុងបាវិត។ ១០.ឈ្មោះ ឡេ ធីង៉ុកហិន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្លិបកំសាន្ត ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។​១១.ឈ្មោះ ប៉ាង ហ្វឹកបាវវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ១២.ឈ្មោះ ង្វៀង ថាន់ហៀង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ១៣.យ៉ ថាន់ធឹក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងលក់ស៊ុប ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ១៤.ឈ្មោះវ៉ូ ង៉ុកមុី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើក្រចក ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និង១៥.ឈ្មោះ ទោ ធឹងអាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន: – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១៣.០៣ក្រាម -ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៥៨៩.៤៩ក្រាម – ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់១៣៥៤.៨៩ក្រាម (សរុបសារធាតុញៀនទម្ងន់៣០៦៦.៤១ក្រាម) – អាវុធខ្លីចំនួន០៣ដើម បង់០៣ គ្រាប់៦៤គ្រាប់ – អាវុធវែងកែឆ្នៃ០១ ដើម – ជញ្ជីងថ្លឺងថ្នាំញៀន ០១ គ្រឿង – ទូរសព្ទ័ដៃ១៥ គ្រឿង – រថយន្ត០១ គ្រឿង – ម៉ូតូ០៣ គ្រឿង – លិខិតឆ្លងដែន០៥ ក្បាល – ដាវសារ៉ៃ ០២និងព្រមទាំងឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១៥រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×