Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋភិបាលកម្ពុជា ចេញសារាចរស្តីពីការអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និង ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជាដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។ ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹង កាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់ អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេស ស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំនិងមានសេចក្តីថ្លៃថ្នូរ។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា។ ឆ្នាំនេះ គឺជាខួបលើក ទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤។ កន្លងមក ទូទាំងសកលលោក ក៏ដូចជាព្រះរាជាណាចក កម្ពុជាយើង ដែលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ ជាហេតុមិនអាចមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធទិវាដូចសព្វដង។
ក្នុងន័យនេះដែរ ដើម្បីគោរពនូវវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រៀបចំកម្មវិធីរបស់ទិវាអតីតយុទ្ធជនកម្ពុជា និងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារវិស័យ អតីតយុទ្ធជន ឆ្នាំ២០២៣ កន្លងទៅ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។
២- ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនផ្សព្វផ្សាយសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ និងខ្លឹមសារឯកសារនានាពាក់ព័ន្ធនឹងទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសកម្មភាពសង្គមរបស់អតីតយុទ្ធជនកម្ពុជា៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

spot_img
×