Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញចុះអន្តរាគមន៍ និងចាត់វិធានការកម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ និងដំឡូងមីខេត្តត្បូងឃ្មុំ និងដំណាំស្រូវនៅខេត្តសៀមរាប

spot_img

ភ្នំពេញ ៖​ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀបរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
-គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។ ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តី ពីការផ្ទុះឡើងដង្កូវហ្វូងបំផ្លាញដំណាំកសិករ បានណែនាំវិធីសាស្ត្រមួយចំនួនដើម្បីកម្ចាត់ដង្កូវទាំងនោះ។

ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងនៅអាស៊ី។ នៅប្រទេសកម្ពុជាយើង ជារៀងរាល់ ឆ្នាំមានដំណាំជាច្រើនមុខដូចជា ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងនូវការបំផ្លាញដោយ ដង្កូវហ្វូងនេះ។ ដោយឡែកនៅឆ្នាំ២០២៤នេះ លក្ខខណ្ឌធម្មជាតិនៅប្រទេសយើងប្រែប្រួល រាំងស្ងួត ក្តៅខ្លាំង បានអូសបន្លាយយូរ អាចបង្កឱ្យមានភាពសមស្របដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូង នេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមរដូវមក។

ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាត និងការបំផ្លាញផលដំណាំពីដង្កូវហ្វូង ព្រមទាំងធានា បាននូវនិរន្តរភាពនៃផលិតកម្មដំណាំ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនកសិករ អាជ្ញាធរដែនដី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់រាជធានី ខេត្ត សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារផលដំណាំរបស់បងប្អូនឱ្យបានល្អដោយចុះពិនិត្យស្រែ ចម្ការជាប្រចាំ ហើយក្នុងករណីពិនិត្យឃើញថា មានវត្តមានដង្កូវហ្វូង ត្រូវអនុវត្តនូវបណ្តាវិធីសាស្ត្រ ដូចខាងក្រោម៖

  • វិធីសាស្ត្រទី១៖ ប្រើអន្ទាក់ជូរអែមនៅពេលយប់ដើម្បីកម្ចាត់មេអំបៅដង្កូវហ្វូង

ក. វិធីធ្វើអន្ទាក់ជូរអែម៖ ដាក់ទឹក១ភាគ ស្រាស១ភាគ ស្ករ៤ភាគ ទឹកខ្មេះ៤ភាគ ហើយលាយ បញ្ចូលគ្នាឱ្យសព្វ រួចលាយថ្នាំកសិកម្ម (Fipronil) ២ម.ល ក្នុងសូលុយស្យុងលាយបញ្ចូល គ្នាចំណុះ ១លីត្រ។

ខ. របៀបប្រើ៖ យកសូលុយស្យុងខាងលើដាក់ក្នុងចានជ័រស្តើង ឬជ្រលក់នឹងសំឡីជក់ទឹក បន្ទាប់ មកយកចងព្យួរតាមចម្ការនៅពេលយប់ហើយដាក់ឱ្យខ្ពស់ផុតពីដី និងការពារប៉ះពាល់ដល់សត្វ ចិញ្ចឹមផ្សេងៗ។ ក្លិននៃអន្ទាក់ជូរអែមនេះ អាចទាក់ទាញមេអំបៅមកជញ្ជក់ បន្ទាប់មកវាងាប់។

វិធីសាស្ត្រទី២៖ កម្ចាត់ដង្កូវ

ចម្ការ ឬស្រែដែលគ្មានទឹក

ផឹកចង្អូរនៅតាមព្រំចម្ការ ឬស្រែដែលជាប់ជាមួយព្រៃ ឬមានស្មៅចង្រៃដុះច្រើននៅតាមព្រំ ដែលចង្អេរមានមុខលើទំហំ៣០ស.ម ជម្រៅ២០ស.ម រួចរាយផេះពីលើ ឬនៅពេល ដង្កូវចូលច្រើនអាចបាញ់ថ្នាំសម្លាប់សត្វល្អិតតាមចង្អូរនេះក៏បានប្រើមែកឈើស្រស់ ស្លឹកចេក ឬវត្ថុធាតុដទៃដែលអាចធ្វើជាម្លប់ យកទៅរាយក្នុងចម្ការ ឬស្រែ ដោយដាក់គម្លាតពីមួយទៅមួយប្រមាណពី៤ ទៅ ៥ម៉ែត្រចាប់ពីម៉ោង ៧: ៣០ នាទីព្រឹក រហូតដល់ម៉ោង ៣ល្ងាច។ ក្នុងករណីមេឃស្រឡះ មានថ្ងៃក្តៅខ្លាំងត្រូវចុះ ប្រមូលដង្កូវរៀងរាល់ ២-៣ម៉ោង ដើម្បីកម្ទេចចោល។

ចំពោះស្រែដែលមានទឹក ឬនៅជិតប្រភពទឹក ត្រូវបញ្ចូលទឹក ឱ្យលិចចុងស្រូវ រួចប្រើស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល។ ករណីមានប្រជាករដង្កូវហ្វូងនៅជុំវិញចម្ការ ឬស្រែ ត្រូវសម្អាតស្មៅចង្រៃ ប្រមូលកម្ទេច កម្ចីដែលជាជម្រក និងជាប្រភពដង្កូវហ្វូងលាក់ខ្លួនយកទៅដុតកម្ទេចចោល

  • វិធីសាស្ត្រទី៣៖ ក្នុងករណីបណ្តាវិធានការខាងលើពុំអាចទប់ទល់បាន យើងត្រូវបាញ់ថ្នាំសម្លាប់ សត្វល្អិតមួយចំនួនដូចជា៖

Thuricide ឬ Dipel ក្នុងកម្រិតប្រើ១គីឡូក្រាម លាយទឹក៣០០-៤០០លីត្រ សម្រាប់ប្រើ លើផ្ទៃដី១ហិកតា

  • ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ក្នុងកម្រិត ប្រើ១លីត្រ លាយទឹក៣០០-៤០០លីត្រ សម្រាប់ប្រើ លើផ្ទៃដី១ហិកតា

ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Carbamate ដូចជា Carbaryl ក្នុងកម្រិតប្រើដូចខាងលើ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាកសិករ អាជ្ញាធរដែនដី ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត មេត្តាសហការតាមដានត្រួតពិនិត្យស្ថានភាពជាប្រចាំ ហើយក្នុងករណីសង្កេតឃើញមានវត្តមានដង្កូវហ្វូង ត្រូវចាត់វិធានការជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×