Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​៖ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​២៩​នាក់ ទាក់ទិន​បទល្មើស សច្ចា​រកម្ម ឬ​ជួញដូរ​ផ្លូវភេទ​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២៩​នាក់ ( បុរស​១៥​នាក់ និង​នារី ១៤​នាក់ កាលពី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ផ្លូវភេទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា កម្លាំង​នគរបាល​ជំនាញ បាន​ចុះបង្ក្រាប​ទី​តាំងហាង​ម៉ាស្សា ដែល​បង្កប់​បទល្មើស​ប្រព្រឹត្តិ​សច្ចា​រកម្ម ( ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ ) មួយ​ករណី​កាលពី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ និង ៣០​នាទី នៅ​ចំណុច ហាង​ម៉ាស្សា ប៉ាយ​ជី​ង​ហាន់​កុង ស្ថិតនៅ​ក្រុមទី​៨ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់​។​
​យុទ្ធនាការ​ការ​នេះ ដឹកនាំ និង​សម្របសម្រួល​ដោយ លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២៩​នាក់ ( បុរស ១៥​នាក់ និង នារី ១៤​នាក់ )​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​ឲ្យ​ដឹង​បន្តថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ស៊ី​ប​អង្កេត និង​សួរ​បំភ្លឺ​ឃើញថា​៖
​មាន​នារី​ជនជាតិ​ចិន​ទាំង​១៤​នាក់ បាន​ប្រកបមុខរបរ​ផ្លូវភេទ​។​ ​ក្នុងនោះ ភ្ញៀវ​ដែល​មករក​សេវាកម្ម ផ្លូវភេទ​នេះ មាន​ចំនួន ៨​នាក់​។

​លោកស្នងការ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា អ្នក​ដែល​ពាក់ព័ន្ធ ប្រព្រឹត្តិ​បទល្មើស​សច្ចា​រកម្ម ( ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ ) មាន​ចំនួន ៧​នាក់ រួមមាន​៖

១- ឈ្មោះ CHEN ZHIMIN ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( ថៅកែ )​។​

២-​ឈ្មោះ WU XIANGYUN ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​គិតលុយ )​។​

៣-​ឈ្មោះ XU FEI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ )​។​

៤-​ឈ្មោះ ZHUANG FEI YUN ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកបើក​ឡាន​ជូន​ភ្ញៀវ )​។​

៥-​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកទិញ​ឥ​វ៉ាន់ )​។​

៦-​ឈ្មោះ ZHANG BING ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ )​។​

៧-​ឈ្មោះ SHI YOUDAN ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ )​។​

​លោកស្នងការ ជួន ណា​រិន្ទ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់យក​បាន​ពី​ជនសង្ស័យ​ខាងលើ​មានដូចជា​៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច និង​ស្រោមអនាម័យ​មិនទាន់​ប្រើប្រាស់ មួយចំនួនធំ​។

នាមប័ណ្ណ​ហាង​ម៉ាស្សា ១០​ប្រអប់ វិក័យប័ត្រ ឧបករណ៍​ជំនួយ​ក្នុងការ​រួមភេទ (​បាល់​ខ្យល់ , ជើងទ្រ​ធំ , ជើងទ្រតូច ) ទូរស័ព្ទដៃ ១៣​គ្រឿង​ ​រួមទាំង​វត្ថុ​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​និង​អា​ជីក​ម្ម​ផ្លូវភេទ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បន្តថា ចំពោះ​ជនសង្ស័យ​ទាំង ៧​នាក់ ខាងលើនេះ មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំ​រៀង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ ដែន សីមា​

×