Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ គាំទ្រ​ឲ្យ​មានការ​បោះឆ្នោត​សារជាថ្មី​

spot_img

កិច្ចប្រឹងប្រែង​របស់​នា​យក​រដ្ឋមន្ត្រី Merkel សំដៅ​បង្កើត​សម្ព័ន្ធភាព​កាន់អំណាច​រួមមាន​បក្ស​៣ នៅ​អាល្លឺម៉ង់ បាន​រលាយ​ខ្យុ​ល ជាហេតុ​បណ្តាល​ឲ្យ​អាណត្តិ​ទី​៤ សម្រាប់​មេដឹកនាំ​ស្ត្រី​រូបនេះ ធ្លាក់​ក្នុងស្ថានភាព​ពិបាក​ធានាបាន ។​

​នៅ​ថ្ងៃទី​២០ វិច្ឆិកា គណបក្ស​ប្រជាធិបតី​សេរី (FDP) បានប្រកាស​ដកថយ​ពី​កិច្ចចរចារ​បង្កើត​សម្ព័ន្ធភាព​កាន់អំណាច ដោយសារ​ប្រឈម​នឹង​ការខ្វែងគំនិត​គ្នា ពុំ​អាច​ដោះស្រាយបាន ។ ក្នុងពេល​នោះដែរ គណបក្ស​ប្រជាធិបតេយ្យ​សង្គម (SPD) ដែល​ធ្លាប់​ស្ថិតក្នុង​អណ​ត្តិ​នៃ​សម្ព័ន្ធភាព​កាន់អំណាច​លើក​មុន ក៏បាន​បដិសេធ​លទ្ធភាព​បន្ត​ចូលរួម​ក្នុង​សម្ព័ន្ធភាព​មាគ៌ា​អភិរក្ស​នោះ ។​

​ប្រសិនបើ​ពុំ​អាច​រកបាន​គណបក្ស​ណាមួយ​ជំនួស FDP ទេ អ្នកស្រី Merkel ត្រូវ​បង្ខំ​ជ្រើសរើស​សម្ព័ន្ធភាព​បង្កើត​រដ្ឋាភិបាល​ភាគតិច ជាមួយ​បក្ស​បៃតង ឬ ទុក​ឲ្យ​ប្រធានាធិបតី​អាល្លឺម៉ង់​រៀបចំ​ការបោះឆ្នោត​មួយ​ថ្មី ។​

​ប៉ុន្តែ អ្នកស្រី Merkel បាន​បង្ហើប​ប្រាប់ថា អ្នកស្រី​គាំទ្រ​ការបោះឆ្នោត​សារជាថ្មី ជាជាង​បង្កើត​សម្ព័ន្ធភាព​ភាគតិច​មួយ​នោះ ។​

​ក្នុង​កិច្ចចរចារ​ពី​បញ្ហា​សម្ព័ន្ធភាព រឿង​នាំ​ឲ្យ​មាន​ជម្លោះ​ជជែក​វែកញែក ខ្វែងគំនិត​ច្រើន​បំផុត​ពី​រឿង​អន្តោប្រវេសន៍ ៕​

spot_img
×