ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារសុខភាព ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀតទីស្តីការក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីបានស្តាប់នូវការបង្ហាញពីសេចក្ដីរាយការរបស់លោកប្រធាននាយកដ្ឋានការពារសុខភាព ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានការពារសុខភាព និងវិធានការនៃកំណែទម្រង់ការលើការគ្រប់គ្រងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ជាពិសេសផ្នែកជំងឺមិនឆ្លងត្រូវតែពង្រឹងពង្រីកសមត្ថភាពមន្ត្រីសុខាភិបាល ដោយ សហការជាមួយដៃគូអភិវឌ្ឍទាំងអស់លើកិច្ចអន្តរាគមន៍ពាក់ព័ន្ធទាំងក្នុងស្ថាប័ន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ចំណេះដឹង ផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋានក្នុងការពារសុខភាព មានការប្តេជ្ញាចិត្ត ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងការអនុវត្តការងារសម្រេចទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី