Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាអាយុ៨១ឆ្នាំ មើលថែទាំ យាយមានជំងឺពិការភាព ដើរមិនរួចជាង១០ឆ្នាំ

ខេត្តក្រចេះ ÷ នៅក្នុងលំនៅឋានផ្ទះតូចចង្អៀតប្រក់ដំបូលសង្កសី មានសភាពចាស់ទ្រុឌទ្រោម ដោយរស់នៅតែពីរនាក់តាយាយនៅក្នុងភូមិបល័ង្គ ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ ។ ពួកគាត់ចាស់ៗណាស់ទៅហើយ ដោយយាយដេកតែនៅលើកន្ទេលជាង១០ឆ្នាំ ជីវភាពរាល់ថ្ងៃពឹងលើអ្នកស្រុកជួយឧបត្ថម្ភគ្រាន់នឹងបានរស់ លំនៅឋានតូចនេះនៅក្នុងរដូវវស្សា បើទឹកឡើងមកលិចគឺនៅមិនកើតទេត្រូវរត់ទៅរកទីទួលសុវត្ថិភាព។

លោកតា ស្លេះ ម៉ាត់ អាយុ៨១ឆ្នាំមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី ២២មិថុនាឆ្នាំ២០២៤ថា: ប្រពន្ធរបស់គាត់ឈ្មោះសុស យុំ អាយុ៧៧ ឆ្នាំដោយដំបូងឈឺហើយយកទៅពេទ្យពិនិត្យមើលគេថាមិនមានរោគសញ្ញាអ្វីនោះទេ។តែក្រោយមកប្រពន្ធរបស់គាត់ជំងឺចេះតែដុនដាបធ្លាក់ខ្លួនឈឺធ្ងន់ដើរមិនរួច ដេកតែនៅលើកន្ទេល ត្រូវបានគាត់ជួយលើកបីត្រកងមើលថែទាំជារៀងរាល់ថ្ងៃទាំងលំបាកណាមួយពួកគាត់ចាស់ៗណាទៅហើយ គ្មានមុខរបរណាមួយសម្រាប់លក់ដូរដោះស្រាយជីវភាពនោះទេ។

លោកតាស្លេះ ម៉ាត់ ជាខ្មែរឥស្លាមមានប្រសាសន៍រំលឹកថា គាត់ធ្លាប់មានប្រពន្ធទី១មានកូនប្រុសស្រីចំនួន៦ នាក់ក្នុងនោះប្រុសពីរស្រីបួន មកដល់ឆ្នាំ ១៩៨៣ប្រពន្ធមានជំងឺក៏បានស្លាប់។ហើយនៅឆ្នាំ១៩៨៥ គាត់បានមកយកប្រពន្ធក្រោយដែលមានកូនចំនួន ៥នាក់ជាស្ត្រីមេម៉ាយ គឺបានមករស់នៅភូមិបល្ល័ង្គគិតរហូតមកដល់ពេលនេះប្រហែល២០ឆ្នាំហើយ គឺមិនមានកូនទៀតទេ។

សូមបញ្ជាក់ថាកូនប្រពន្ធក្រោយនេះ រស់នៅភូមិបល្ល័ង្គមានចំនួនពីរនាក់ប្រកបរបរជីវិតជាអ្នកនេសាទត្រីនៅតាមព្រៃកឆ្លងក្នុងរដូវវស្សាហើយជីវភាពក៏លំបាកទៀត។មានពេលខ្លះកូនបានយកលុយមកជូនមួយម៉ឺនទៅ២ម៉ឺនរៀល ដោយយូរៗឲ្យម្ដង ចំណែកអ្នកភូមិវិញឃើញពួកគាត់អត់តែងតែជួយផ្ដល់ថវិកាប្រាំពាន់រៀលជួន១ម៉ឺនរៀល គ្រាន់នឹងបានលុយទិញម្ហូបហ្នឹងអង្ករដាំបាយពិសា។ មួយទៀតពេលរដូវប្រមូលផលស្រូវមានអ្នកភូមិបានផ្ដល់ស្រូវជន១០គីឡូក្រាម ដើម្បីយកកិនអង្ករពិសា ចំណែកកូនប្រពន្ធមុន ពេលបុណ្យស្រាយបួសក៏ឆ្លៀតមកលេងគាត់ម្ដងឧបត្ថម្ភប្រាក់បួនម៉ឺនរៀលទៅ៥ម៉ឺនរៀល ដោយកូនៗគឺនៅឆ្ងាយពីគាត់មិនមានជីវភាពធូរធារនោះទេ។ដោយហេតុតែឃើញពួកគាត់ក្រីក្រត្រូវបានអាជ្ញាធរមូលដ្ឋានធ្វើប័ណ្ណក្រីក្រឱ្យទើបតែបើកលុយខែមុនបានចំនួន៩ម៉ឺនរៀលក្នុងមួយខែ។

លោកតាស្លេះ ម៉ាត់ បានបញ្ជាក់ថាកាលពីគាត់នៅមានកម្លាំងអ្នកភូមិតែងតែហៅទៅស៊ីឈ្នួលដាំដំឡូងឬជម្រះស្មៅចំការក្នុងមួយថ្ងៃបានថវិការ ៣ម៉ឺនរៀល សម្រាប់យកមកដោះស្រាយជីវភាពគ្រួសារ តែមកដល់សព្វថ្ងៃពួកគាត់ចាស់ណាស់ទៅហើយគឺមិនមានអ្នកណាហ៊ានហៅទៅស៊ីឈ្នួលទៀតទេ ចំពោះផ្ទះតូចមួយនេះត្រូវបានអ្នកភូមិគេរាយលុយគ្នាជួយធ្វើឲ្យសម្រាប់ជ្រកនៅជាបណ្ដោះអាសន្នក្នុងបរិវេណដីព្រះវិហាររបស់បងប្អូនខ្មែរឥស្លាម។ លោកតាបានលើកឡើងថានៅផ្ទះគាត់គឺប្រើតែភ្លើងអាគុយសម្រាប់ចាប់កង្ហារនិងអំពូលបំភ្លឺពេលយប់ចំណែកភ្លើងអគ្គិសនីវិញក្នុងភូមិបល័ង្គងនេះមិនមានប្រើជាច្រើនឆ្នាំមកហើយពេលយប់គឺតាមដងផ្លូវងងឹតតែម្ដង។

រដូវវស្សាទឹកឡើងមកជនលិចភូមិពេលខ្លះត្រូវបានគេហៅទៅទទួលអំណោយនឹងគេផងដែរ។សម្រាប់ជីវិតរបស់ពួកគាត់ទាំងពីរនាក់រាល់ថ្ងៃគឺពឹងអាស្រ័យទៅលើអ្នកភូមិផង របងជាមួយតែងតែផ្ដល់ទំនប់បម្រុងថវិកាជាហូរហែម្នាក់បន្តិចបន្តួចគ្រាន់និងបានរស់ ហើយប្រពន្ធពិការភាពដើរមិនរួចជាង១០ឆ្នាំមកហើយពេលបត់ដៃបត់ជើងគឺគាត់ត្រូវមើលថែ២៤ម៉ោងទោះជាលំបាកយ៉ាងណាក៏ត្រូវតែប្រឹងតស៊ូសម្រាប់ជីវិតចុងក្រោយ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×