Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន១២រូប

spot_img

ភ្នំពេញ ៖​នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន១២រូប។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រាស់បង្គាប់៖
១)តែងតាំងមុខតំណែង ឯកឧត្តម ម៉ាង ស៊ីណេត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តព្រះសីហនុ ។
២)តែងតាំងមុខតំណែងឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តកំពង់ធំ ។
៣)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
៤) តែងតាំងមុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈ អភិបាល ខេត្តឧត្តរមានជ័យ ។
៥)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
៦)តែងតាំងមុខតំណែងឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈ អភិបាល ខេត្តស្ទឹងត្រែង ។
៧)តែងតាំងមុខតំណែង ឯកឧត្តម គង់ សោភ័ណ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
៨)តែងតាំងមុខតំណែង ឯកឧត្តម អ៊ូច ភា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
៩)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ មកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
១០) តែងតាំងមុខតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១១)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។
១២) តែងតាំងមុខតំណែង ឯកឧត្តម ងួន រតនៈ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×