Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ប្រកាសកាលបរិច្ឆេទ រៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង ៨

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញកាលបរិច្ឆេទ រៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង ៨ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ពិធីប្រកាសចូលកាន់តំណែង នឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន១២រូប។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រាស់បង្គាប់៖
១)តែងតាំងមុខតំណែង ឯកឧត្តម ម៉ាង ស៊ីណេត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តព្រះសីហនុ ។
២)តែងតាំងមុខតំណែងឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តកំពង់ធំ ។
៣)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
៤) តែងតាំងមុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈ អភិបាល ខេត្តឧត្តរមានជ័យ ។
៥)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
៦)តែងតាំងមុខតំណែងឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈ អភិបាល ខេត្តស្ទឹងត្រែង ។
៧)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ មកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
៨)ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×