Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ​គំរប់​ខួប​៧​ឆ្នាំ​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា កាលពី​៧​ឆ្នាំមុន ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​នៅលើ​អតិ​តះ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ​ដោយ​ហ្វូងមនុស្ស​ជាន់គ្នា និង​បណ្តាលឲ្យ​មាន​មនុស្ស​រងគ្រោះ​ស្លាប់​៣៥៣ និង​របួស​រាប់រយ​នាក់​យ៉ាង​អណោច​អធ៌ម​បំផុត​។​

​នៅ​ព្រឹក​ថ្ងៃទី​២២​វិច្ឆកា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី​រួមទាំង​មន្ត្រីរាជការ​ក្រោម​ឧិវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ជាច្រើន​នាក់​ទៀត បាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​រៀបចំ​ពិធី​រាប់បាត្រ បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​នៅលើ​អតីតះ​ស្ពាន​ពេជ្រ​ដោយ​បួងសួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ទាំងនោះ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ក្រៅ​ពី​រៀបចំ​តាម​សាសនា​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​លាចាក​លោក​ទៅហើយនោះ ពិធី​នេះ​ក៏​បាន​បង្ហាញឲ្យឃើញពី​មនោសញ្ចេតនា​សោកស្តាយ អា​លោះ​អាល័យ​យ៉ាង​ក្រៃ​លែង​ជា​មួយ​ក្រុម​គ្រួសារ សាច់ញាតិ​ជនរងគ្រោះ ចំពោះ​ការបាត់បង់​សមាជិក​គ្រួសារ​ក្នុង​ហេតុ​ការ​ដ៏​សោកសង្រេង​នេះ​កាលពី​៧​ឆ្នាំមុន​៕ ដោយ​៖​កូឡាប​

spot_img
×