វីដេអូមួយបានបង្ហាញឲ្យឃើញខណៈពេលដ៏គួរឲ្យហួសចិត្តបំផុត ដែលស្ត្រីម្នាក់បាន «ជម្រុះ» សម្លៀកបំពាក់សល់តែខោអាវទ្រនាប់ និងចាប់ផ្តើមបញ្ចេញកាយវិការរាំឆ្លងកាត់ដងទន្លេមួយ បន្ទាប់ពី «បែកបាក់ជាមួយមិត្តប្រុសរបស់នាង» ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីអាយុ ២១ ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញកាលពីព្រឹកចន្ទ (១៣ សីហា) ដើរឆ្លងកាត់តាមដងទន្លេ Lich នៅក្នុងស្រុក Quan Hoa ប្រទេសវៀតណាម ។
ស្ត្រីរូបនេះបានចំណាយពេល ២០ នាទី ស្រែក «ច្រៀង និងរាំ» មុនពេលប៉ូលីសមកដល់ និងបានបង្ខំនាងឲ្យឡើងលើរថយន្តល្បាត ។
ពលរដ្ឋម្នាក់ឈ្មោះ Huyen Nguyen ដែលបានថតពីឥរិយាបថដ៏ចម្លែករបស់ស្ត្រីវ័យក្មេងរូបនេះ បាននិយាយថា៖ «ស្រី្តនោះបានដើរនៅលើកោះផ្កា ស្ថិតនៅកណ្តាលទន្លេ ដោយស្ថិតក្នុងស្ថានភាពមានតែខោអាវទ្រនាប់ប៉ុណ្ណោះ» ។
ស្ត្រីនេះបានប្រាប់ប៉ូលីសថា នាងបានចែកផ្លូវគ្នាជាមួយមិត្តប្រុសរបស់នាង កាលពីរបីថ្ងៃមុននេះ ។
មេប៉ូលីសស្រុក Quan Hoa និយាយថា៖ «ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងរបស់លោកត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ និងបាននាំនាងទៅកាន់ច្រាំងសុវត្ថិភាព» ៕ ចន្ទី (pattayaone.news)