Monday, July 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតប្រទេសទាំងពីរ បានពិភាក្សាអំពីការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា និងបានឯកភាពគ្នាក្នុងការបន្តពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជាលើគ្រប់វិស័យ

spot_img

ភ្នំពេញ ៖នៅថ្ងៃទី២៨ ខែមិថុនា ឯកឧត្តម ត្សឹហ្កិ យ៉ុស៊ិហ្វូមិ អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ឯកឧត្តម ត្សឹហ្កិ បានថ្លែងថា ក្នុងឱកាសខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំនងទ្វេភាគី ត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានពង្រីកនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យសន្តិសុខ ឌីជីថល និងសាយប័រ។

ឯកឧត្តមបន្តថា ឯកឧត្តម ចង់ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ទាំងទ្វេភាគី និងក្នុងតំបន់ ព្រមទាំងអន្តរជាតិ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងនូវការកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសជប៉ុនលើការកសាងសន្តិភាព ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា និងបានឯកភាពគ្នាក្នុងការបន្តពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជាលើគ្រប់វិស័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×